Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើសភ្នែកពេក! ឯកឧត្តម ហ៊ុន ជា ព្រលះ​​ទៅ​​កាន់​មេៗ Galaxy យ៉ាង​ចាស់​ដៃ និង​ចង់​នាំ​នាងៗ​សម្តែង​ទៅ​បា.ញ់​នៅ ៩១១ តិច​ថា​រត់…

ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ ចំពោះបទចម្រៀងថ្មី «Are you ok» របស់ផលិតកម្ម Galaxy Navatra គឺថាគ្រាន់តែចេញ Video trailer ភ្លាមៗ ល្បីពេញពិភពលោកតែម្តង​ដោយមានអ្នកទស្សនារហូតដល់​ ២០ លានដងឯណោះ។

តែទោះយ៉ាងណា ទន្ទឹមនិងបទនេះផ្ទុះល្បីខ្លាំង ឃើញថាក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមកម្ពុជា ចាប់ផ្តើមផ្ទុះការរិះគន់យ៉ាងចាស់ៗដៃតែម្តង ព្រោះគ្រប់គ្នាពិនិត្យឃើញថា ទាំងអត្ថន័យបទ និងរូបភាពសម្តែង សម្រាប់បទចម្រៀងនេះ គឺគ្មានខ្លឹមសារអប់រំ ឬលើកស្ទួយសិល្បៈអ្វីសោះឡើយ ពោលគឺជាបទបែបបែកស្លុយ ជាពិសេសមហាជនជ្រេញត្រង់ (Are you ok ផ្លាប់ៗ in the classroom) ហើយបន្ថែមកាយវិការបែប…ហ្នឹងទៀត។

លើសពីនេះ បើទោះជា​ម្ចាស់ផលិតកម្មនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាឲ្យលោក យឹម តាស្រង់ លុបបទនេះចេញវិញជាបន្ទាន់ទាំងក្នុង Facebook page និង Account TikTok របស់ផលិតកម្ម​ Galaxy Navatra ក៏ដោយ ក៏មហាជននៅតែសម្តែងការហួសចិត្ត និងព្រលះឲ្យកាន់តែធ្ងន់ ខណៈម្ចាស់បទកញ្ញា តន់ ចន្ទសីម៉ា បានចេញមកប្រជែងទទួលយកកំហុសនេះតែម្នាក់ឯង តែក៏បានបកស្រាយពន្យល់គួរឲ្យហួសចិត្តថា តាមពិតទៅ ក្រុមការងារគ្រប់គ្នាប្រឹងប្រែងអស់លទ្ធភាព គឺក្នុងបំណងចង់ឲ្យពិភពលោកបានស្គាល់ប៉ុណ្ណោះ។

ដោយឡែក ថ្មីៗនេះផងដែរ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ជា ក៏មិនខុសពីមហាជនប៉ុន្មាននោះដែរ ក្រោយឃើញហួសចិត្តខ្លាំងពេក ឯកឧត្តមក៏បានដាក់ធ្ងន់ៗបែបនេះថា៖ «ចេញមកឆ្កួតឡប់អីទៀតហើយ រត់ជាន់ជើងគ្នាឡូវហើយអញ តោះទៅ ៩១១ ហ្មងទៅពួកនាងៗ សំដែងគ្មានការអប់រំសោះ មានខួរអត់នាងៗ និងមេៗអ្នកនិពន្ធ និងបងៗរៀបចំកម្មវិធីសំដែង ហ្នឹង???????? ថតនៅណា បាទទានម្ចាស់? ហាមយកទៅថែមគ្រឿងបាទ»៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×