Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ដេត ម៉ាលីណា បើក Rolls Royce ព្រលះ​ជាប់ក្បាលនាគ​ទ្រូង​ផ្លូវ​ផ្អើល​ទាំង​យប់​សង្ស័យ​ស្រវឹង​ខ្លាំង

spot_img

កាលពីយប់មិញនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ខណៈគេបានប្រទះឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ១គ្រឿង បានបុកចំក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យជាប់ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣៥ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះផ្ទាល់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌ស១គ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ប៉ុន្តែ ដល់ចំណុចកើតហេតុ​ក៏បានបុកចំក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលថ្មក្បាលនាគបាក់អស់មួយកង់ និងបាក់បង្គោលភ្លើងដែកបំភ្លឺផ្លូវអស់មួយដើមបន្ថែមទៀត។ ចំណែករថយន្តរងរការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះពោងក្នុងរថយន្តទាំងសងខាងផងដែរ ប៉ុន្តែ សំណាង ដែលពុំបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ គេក៏បានឃើញមានមនុស្សមួយក្រុមជិះរថយន្តម៉ាក តូយូតាវីហ្កោពណ៌ស ១គ្រឿងទៀត មកយកនារីរូបស្រស់ម្ចាស់រថយន្ត Rolls Royce ដឹករំដោះខ្លួនគេចចេញបាត់ពីកន្លែងកើតហេតុ ដែលគេស្គាល់យ៉ាងច្បាស់ថាជាអតីតភរិយាលោក ឌួង ឆាយ គឺអ្នកនាង ដេត ម៉ាលីណា តែម្តង ខណៈស្លាកលេខរថយន្តគឺ «កម្ពុជា-MR.IDOL»។

តែទោះជាយ៉ាងណា បន្ទាប់មក ក៏បានឃើញសមត្ថកិច្ចមូលដ្ឋាននរគបាលខណ្ឌសែនសុខ និងសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងភ្នំពេញ ចុះមកធ្វើការវាស់វែង រួចក៏ស្ទូចរថយន្តស៊េរីទំនើបនោះយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×