Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយអតីតភរិយាជួបគ្រោះថ្នាក់ចរារណ៍ ព្រោះ​ដើរ​ផឹក​ស៊ី​ដាច់យប់ ស្រាប់​តែ​លោក ឌួង ឆាយ បង្ហាញ​​អារម្មណ៍​​ឈឺ​​ចាប់​​បែប​​នេះ​ថា​…

ប្រិយមិត្ត និងមហាជន បានដឹងគ្រប់ៗហើយ​ទាក់ទងរឿងរ៉ាវបែកបាក់ជីវិតប្តីប្រពន្ធ រវាងលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ខណៈដែលលោក ឌួង ឆាយ ត្រូវបានដឹងថា បានដើរចេញតែខ្លួនទទេ ដោយបានសុខចិត្តប្រគល់កូនៗ ទ្រព្យសម្បត្តិផ្ទះវីឡា និងសូម្បីរថយន្ត Rolls Royce ទៅឲ្យអ្នកនាង ដេត ម៉ាលីណា ទាំងអស់។

ជាការពិតណាស់ ក្រោយលែងលះដែលកើតមានរឿងរ៉ាវមិនស្បើយ​ក្នុងនោះ លោក ឌួង ឆាយ ក៏ធ្លាប់អង្វរចិត្តអតីតភរិយាកុំដើរផឹកស៊ី សប្បាយជាមួយមិត្តភក្តិ ដាច់ៗយប់ ដោយគិតមើលថែ ផ្តល់ភាពកក់ក្តៅដល់កូនៗខ្លះផង។ ប៉ុន្តែ បើទោះជាលោក ឌួង ឆាយ បានចោទថាអតីតភរិយាដើរផឹកស៊ីដាច់យប់យ៉ាងណា ក៏អ្នកគាំទ្រ ដេត ម៉ាលីណា មួយចំនួនមិនជឿឡើយ ព្រោះថានាងមើលទៅជាសុភាពនារីម្នាក់ ដែលនាងមិនអាចទៅធ្វើអុីចឹងនោះទេ។

តែទោះយ៉ាងណា មហាជនចាប់ផ្តើមភ្ញាក់ផ្អើល ខណៈបែកធ្លាយសារសំឡេងផ្ទុះឡើងកាលពីប៉ុន្មានខែមុន និយាយពីផែនការធ្វើបាប ឌួង ឆាយ និងខ្លួនក៏ចាញ់បោកឪពុកក្មេក អ្នកនាង ដេត ម៉ាលីណា បាននិយាយប្រាប់បងប្រុសធម៌ម្នាក់ទាំងអស់សំណើចថា បានល្មើសបម្រាមគោលចរ លួចចេញទៅផឹកសុីខាងក្រៅ ស្រវឹងឡើធ្លាក់ភ្នែក រហូតដល់ម៉ោង១យប់…។

ជាក់ស្តែង កាលពីយប់មិញនេះ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងជាង ២ អ្នកនាង ដេត ម៉ាលីណា ស្រាប់តែបានជួបគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯង ដោយបើករថយន្តស៊េរីទំនើបម៉ាក Rolls Royce បុកព្រលះជាប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវ​ បណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំតែម្តង ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ ហើយករណីដ៏សាហាវនេះផងដែរ មហាជនជឿថា ច្បាស់ណាស់អ្នកនាង ដេត ម៉ាលី ស្រវឹងខ្លាំងបាត់បង់ម្ចាស់ការក្នុងការបើកបរតែម្តង។

ដោយឡែក លោក ឌួង ឆាយ ក្រោយពីបានដឹងថា អតីតភរិយា បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សាហា.វយ៉ាងនេះ ក៏បានត្រឹមពោលពាក្យហាក់នៅបារម្ភ​ពីប្រពន្ធយ៉ាងដូច្នេះថា៖ «អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង»។ តែទោះយ៉ាងណា បន្ទាប់មក លោក ឌួង ឆាយ ក៏បានបង្ហាញអារម្មណ៍គួរឲ្យឈឺចាប់បែបនេះថា «ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×