មនុស្សម្នាក់បានស្លាប់ និង៤នាក់ រងរបួស ក្នុងអគ្គិភ័យមួយបានឆាបឆេះ នៅអគារត្រាំ ជាន់ទី ៥០ ។ ប្រធានាធិបតីដូណាល់ ត្រាំ ក៏មានបន្ទប់ស្នាក់និងការិយាល័យធ្វើការមួយនាអគារនេះដែរ ។
ភ្លើងនឹងផ្សែងខ្មៅគ្របដណ្តប់ជិតមួយផ្នែកនៃអគារត្រាំ ក្នុងតំបន់ Manhattan, New York វេលាម៉ោង ១៨ ថ្ងៃទី ៧ ខែមេសា ម៉ោងក្នុងតំបន់ (ព្រឹកព្រលឹមថ្ងៃទី ៨ នៅកម្ពុជា)។
ប្រភពព័ត៌មានឲ្យដឹងថា អណ្តាតភ្លើងឆាបឆេះក្នុងអគារជាន់ទី ៥០ កម្ពស់៥៨ជាន់នេះ ។
អណ្តាតភ្លើងបានជះចេញតាមបង្អួចនៃបន្ទប់មួយចំនួន។
គេបានប្រើពេល ១:៤៥នាទី ដើម្បីពន្លត់វា ។
អគារ Trump មានកម្ពស់ ៥៨ជាន់ រួមមានបន្ទប់ស្នាក់នៅ និងការិយាល័យធ្វើការ។
ភ្នាក់ងារពន្លត់អគ្គិភ័យប្រមាណ ២០០នាក់ ត្រូវបានបញ្ជូនមកពន្លត់ ។
ប្រហោងធំៗ បន្សល់ទុកដោយអគ្គិភ័យ។
បច្ចុប្បន្នគេពុំទាន់ដឹងច្បាស់ពីមូលហេតុនៃអគ្គិភ័យនេះទេ ។
អគ្គិភ័យបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងភ្នាក់ងារពន្លត់អគ្គិភ័យ៤នាក់រងរបួស ។
Todd Brassner អាយុ ៦៧ឆ្នាំ ត្រូវបានសន្និដ្ឋានថា ស្លាប់ក្នុងករណីអគ្គិភ័យនេះ ។
លោកត្រាំ និងគ្រួសារ បានរស់នៅទីនេះ មុនពេលផ្ទេរទៅកាន់សេតវិមាន ៕ សួយន