ប្រិយមិត្តបានទទួលជ្រាបច្បាស់ការហើយ ទាក់ទងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តសេ៊រីទំនើបម៉ាក Rolls Royce ដែលបានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល២យប់ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តាមពិតគឺជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា ដែលមានស្លាកលេខ «កម្ពុជា-MR.IDOL»។
តែទោះយ៉ាងណា ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហា.វញាក់សាច់នេះ គេក៏មិនបានដឹងថា អ្នកនាងដេត ម៉ាលីណា មានអាចរងរបួសធ្ងន់-ស្រាល ឬយ៉ាងណានោះទេ ខណៈប្រភពព័ត៌មានពីកន្លែងកើតហេតុនិយាយថា នារីរូបស្រស់ជាអ្នកបើកបររថយន្ត Rolls Royce ត្រូវបានមនុស្សមួយក្រុមជិះរថយន្តម៉ាក តូយូតាវីហ្កោពណ៌ស១គ្រឿងទៀត មកដឹករំដោះខ្លួនគេចចេញបាត់ពីកន្លែងកើតហេតុភ្លាមៗផងដែរ។
ដោយឡែក ងាកចាប់អារម្មណ៍នៅលើផេកហ្វេសប៊ុករបស់ ដេត ម៉ាលីណា វិញ គឺថាកំពុងផ្ទុះការវែកផ្អើលតែម្តង ខណៈគេឃើញវីដេអូ ម៉ាលីណា កំពុង Live លក់ផលិតផលយ៉ាងជ្រងោៗ ដោយហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះឡើយ។ តែទោះជាយ៉ាងណា អ្នកដែលបានដឹងច្បាស់ បានប្រាប់ឲ្យដឹងថា តាមពិត ដេត ម៉ាលីណា យកវីឌីអូចាស់មកឡាយទេ បងប្អូន ព្រោះឃេីញឡាយតាំងលើកមុនម្ល៉េះ ហើយក៏បានយកមកដាក់ឡាយសារថ្មី ២ ៣ ដងផងដែរ។ រីឯអ្នកខ្លះទៀតថា គេដាក់ Live អុីចឹង ដើម្បីុកុំឲ្យគេដឹងថា ដេត ម៉ាលីណា ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ, hasha អុីចឹងតាស បានសួរនាំអត់ឆ្លើយសោះ….៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







