Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតាទេ! ផ្អើលដល់ជនបរទេសត្រាប់តាមបទ «Are you ok» ព្រាត បែកស្លុយទាំងចាស់ ទាំងក្មេងហ្មង!! (វីដេអូ)

spot_img

ពិតជារឿងដែលនឹកស្មានមិនដល់ បន្ទាប់ពីផលិតកម្ម Galaxy Navatra បានបញ្ចេញវីដេអូ​Trailers នៃបទ «Are you ok» នៅលើឆាណែល ​TikTok របស់ខ្លួនភ្លាម ពោលគឺបន្ទាប់ពីបង្ហោះមិនបានប៉ុន្មានម៉ោងផង ទទួលបានការគាំទ្រដ៏លើសលប់ពាសពេញពិភពលោកតែម្តង ដោយមានអ្នកចូលទស្សនារហូត ២០ លានដងឯណោះ។ ជាការពិតណាស់ អ្នកលេងបណ្តាញសង្គមនៅលើពិភពលោក ដំបូង បានគិតថា បទ “Are you ok” នេះ គឺបទរបស់កូរ៉េ ថៃ ឬឥណ្ឌូនេស៊ី ប៉ុន្តែ ទីបំផុត ទើបដឹងថាជារបស់កម្ពុជា។

តែទោះយ៉ាងណា ដោយសារតែបទនេះ ស្តាប់ទៅហាក់គ្មានអត្ថន័យខ្លឹមសារអ្វីសោះ ពោលគឺឮសូរតែពាក្យហាក់មិនសមរម្យ និងថែមទាំងការស្លៀកពាក់បែបសិស្សស្រីជប៉ុន​ជាមួយកាយវិការកាន់អាវុធដ៏បែកស្លុយទៀតនោះ ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមកម្ពុជា ផ្ទុះការរិះគន់ឡើងកក្រើកខ្លាំងតែម្តង ដែលរហូតធ្វើឲ្យផលិតកម្មដ៏ធំមួយនេះ ត្រូវបង្ខំចិត្តលុបបទ Are you ok ចេញពីបណ្តាញសង្គមជាបន្ទាន់ ដើម្បីធ្វើតាមការមិនពេញចិត្តរបស់មហាជន។

ដោយឡែក ក្រឡេកមកមើលបណ្តាញសង្គម Youtube វិញ ឃើញថា មានការប្រមូលផ្តុំវីដេអូ Tik Tok ជនបទេស ក្នុងនោះដូចជា កូរ៉េ ហ្វីលីពីន​ និងឥណ្ឌូនេស៊ី ជាដើម បាននិងកំពុងផ្អើលធ្វើត្រាប់តាមបទនេះឡើងកក្រើកបណ្តាញសង្គមតែម្តង។ ដែលនេះក៏ដោយសារតែពួកគេហាក់ពេញចិត្តខ្លាំង ទៅនិងអត្ថន័យបែបបែកស្លុយនៃបទនេះ Are you ok Are you ok ផ្លាប់ ផ្លាប់ in the classroom ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×