Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់វែក​នៅ​ថៃ ៖ ជា​អង្គ​ត្រូវបាន​គោរព​បូជា​ផង តែ​ក៏​ជា​ម្ហូប​ពិសេស​របស់​ប្រទេស​នេះដែរ​

នៅ​ប្រទេស​ថៃ​មនុស្ស​មួយចំនួន​និយម​ផឹក​ឈាម​ពស់​វែក ដោយហេតុ​គេ​ជឿថា វា​ផ្តល់ឲ្យ​គេ​នូវ​ថាមពល​ច្រើន ។ ប៉ុន្តែ​មនុស្ស​១​ភាគ​ធំ​បែរ​ជា​ចាត់ទុកថា អម្បូរ​ពស់​នេះ​គួរ​គោរព​បូជា​ទៅវិញ​។​

​ប្រជាជន​នៅ​ភូមិ Namaipai ភាគ​ខាងត្បូង​ប្រទេស​ថៃ ពស់វែក​គឺជា “​ពស់​ទេវតា​” ជា​និមិត្តរូប​នៃ​ភ័ព្វសំណាង​អាច​នាំមក​នូវ​សុខភាព​មាំមួន​រកស៊ី​មាន​បាន​សម្រាប់​មនុស្ស ។ ក្រៅពី​នោះ​ពួកគេ​ចាត់ទុក​អម្បូរ​ល្មូ​ន​នេះ​ថា មាន​សមត្ថភាព​ក្នុងការ​ធ្វើ​អាគ​មន៍​អូមអាម អាច​និយាយ​ជាមួយ​មនុស្ស​ឬ​ប្រែ​ក្រឡា​ទៅ​ជា​មនុស្ស ។​

​ចំពោះ​មនុស្ស​ភាគច្រើន ពស់វែក​គឺជា​អម្បូរ​សត្វ​គួរឲ្យខ្លាច ព្រោះតែ​ពិស​របស់​វា​អាច​សម្លាប់​មនុស្ស​បាន ។ ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​នៅ​ភូមិ Namaipai វត្តមាន​របស់​អម្បូរ​ពស់​នេះ បែរ​ត្រូវបាន​ចាត់ទុក​ថា ជា​និមិត្តរូប​នៃ​ភាពសុខសាន្ត ។ នាង Aree Sukanan ដែល​ជា​ពលរដ្ឋ​នៅក្នុង​ភូមិ​នេះ​និយាយថា ចាប់តាំងពី​ថ្ងៃ​ពស់​ទេវតា​លូន​ចូល​ក្នុងផ្ទះ ធ្វើឲ្យ​ការងា​ររបស់ខ្ញុំ​ល្អប្រសើ​រជាង​មុន សុខភាព​ក៏​ល្អ​ជាង​មុន​ដែរ ។​

​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ​បាន​សាង​អារាម​គោរពបូជា​ពស់​ពិស ។ ពួកគេ​ច្រើន​សែន​ស៊ុត និង​មាន់ ហើយ​ជឿថា “​ទេវតា​ពស់​” នឹង​ផ្តល់ឲ្យ​ពួកគេ​វិញ​នូវ​លុយកាក់ និង​សុខភាព ។ ក្រៅពី​ពស់​នេះ គេ​ក៏​សង្កេតឃើញ​មាន​អារាម​គោរពបូជា​ពស់វែក​ត្រូវបាន​សាងសង់​នៅ​ពាសពេញ​ប្រទេស​ថៃ ។ ល្បីល្បាញ​បំផុត​គឺ​វិមាន​គោរពបូជា​រាជ​នី​ពស់​វែក នៅ​ខណ្ឌ Thonburi ក្រុង​បាងកក​។​

“​ប្រសិនបើ​ជ្រុះ​បាត់​លុយ អ្នក​គ្រាន់តែ​បួងសួង​សុំ​ឲ្យ​រាជនីពស់​វែក​ជួយ​នោះ នឹង​រក​ឃើញ​វិញ​ភ្លាម​” -​អ្នកបើកបរ​រថយន្ត Somchai Kuno-pahad អាយុ ៦៥​ឆ្នាំ បាន​និយាយ​យ៉ាង​ដូច្នេះ ។ លោក Somchai ទើប​បាត់​លុយ​មួយចំនួន​ធំ ហើយ​លោក​ក៏​ទៅ​បួងសួង​សុំ​ឲ្យ​រាជនីពស់​វែក​ជួយ ។​

​ព្រះពុទ្ធសាសនា​គឺជា​សាសនា​ចម្បង​របស់​ជន​ជាតិ​ថៃ ។ តាម​រឿងព្រេង​និទាន​ពេល​ដែល​ព្រះពុទ្ធ​កំពុង​គង់​តាំងសមាធិ នៅ​ក្រោម​ដើម​ជ្រៃ​នោះ មាន​ភ្លៀង​មួយ​មេ​ធំ​បាន​ធ្លាក់ចុះ ហើយ​ស្តេច​ពស់វែក Naga បាន​ឆ្វាយរង្វេល​យក​ខ្លួន​បាំង​ទឹកភ្លៀង​ថ្វាយ​ព្រះពុទ្ធ​។ ជនជាតិ​ថៃ​ជឿថា ពស់​នេះ​មាន​សុវត្ថិភាព​សន្ទនា និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស ។​

​ប៉ុន្តែ​ពុំ​មែន​ពលរដ្ឋ​ថៃ​ទាំង​អស់​គោរពបូជា​ទេវតា​ពស់​នោះ​ទេ ។ សង្កាត់ Klong Toei នៅ​ក្រុង​បាងកក​ល្បីល្បាញ​យ៉ាងខ្លាំង ព្រោះតែ​មាន​ភោជនីយដ្ឋាន​ជាច្រើន​ធ្វើ​មុខម្ហូប​អំពី​ពស់ ក្នុងនោះ​មាន​មុខម្ហូប ទា​កាន់​ឈាម​ពស់ ។​

​រូប​មនុស្ស​ជាច្រើន​ជឿថា អាហារ​នេះ​នាំ​ឲ្យ​ពួកគេ​ថាមពល​ខ្លាំង​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង Red Bull ទៀត -​នេះ​ជា​សម្តី​របស់​អតិថិជន​ម្នាក់​ដែល​កំពុង​ផឹកស្រា​ឈាម​ពស់ ហើយ​លោក​ប្រាប់ថា ខ្លួន​ពុំ​ជឿ​លើ​រាជ​នី​ពស់វែក​ដូច​ដែល​មនុស្ស​មួយចំនួន​អួតថា វា​សក្តិ​សិទ្ធ លោក​ពោល ៖ អម្បូរ​ល្មូ​ន​នេះ​គ្មាន​នាំ​សំណាង​អ្វី​ដូច​អ្នកផង​ចេះតែ​និយាយ​នោះ​ទេ ៕ ចន្ទ្រា

×