Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញ ខ្ញុង Live យំយែក​​គ្មាន​​អ្នក​​ណា​​ប្តឹង​​ផង រីឯ​​អ្នក​​ជួយ​​ក៏​​ផ្អើល​​បាញ់​​លុយ ABA ​​ព្រាត ហួស​ចិត្ត​ពេក តារាច​ម្រៀង ជុំ លីណូ ចេញ​មុខនិយាយចំៗថា…

ដូចដែលប្រិយមិត្តបានជ្រាបរួចហើយ ជុំវិញរឿងរ៉ាវរបស់តារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែលផុងខ្លួនជំពាក់បំណុលគេជុំទិស ក្នុងរយៈពេល ៣ ឆ្នាំ មកនេះ គឺមានទឹកប្រាក់រហូតដល់ជាង ៥៧ ម៉ឺនដុល្លារ ឯណោះ ដែលធ្វើឲ្យមហាជនជាច្រើន សម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

តែទោះយ៉ាងណា ការចេញមករៀបរាប់យំយែកថា ខ្លួនជំពាក់លុយម្ចាស់បំណុលទាំងខ្មែរ ទាំងចិន ទាំងគ្មាន និងមិនមានការប្រាក់ រហូតជិត ៦០ ម៉ឺនដុល្លារ បែបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន ហាក់មិនសូវជឿ និងចោទថាជាការសម្តែង។ តែយ៉ាងណា រឿងនេះសម្តែង ឬ មិនសម្តែង គឺក្រោយគ្រូជោគជ័យម្នាក់ មកពីខាងសាសនាយាស៊ូ បានចេញមកទម្លាយថា ខ្លួនជាអ្នកប្រាប់ពីយុទ្ធសាស្រ្ត និងគន្លឹះខ្លះៗ ដើម្បីឲ្យ ខ្ញុង ទៅ Live យំយាកនៅមុខសាលាដំបូងរាជធានីភ្នំពេញ​ធ្វើតាមទ្រីស្តីមេរៀនព្រះគម្ពីរ ដើម្បីដោះស្រាយបំណុលនេះ ហើយជាក់ស្តែង ឃើញថាបានជោគជ័យត្រឹមរយៈពេល១យប់ប៉ុណ្ណោះ បន្ទាប់ពីមានមហាជនជាច្រើន បានជួយឧបត្ថម្ភតាមរយៈកុង ABA ម្នាក់ 1$ 2$ ខ្ញុង ទទួលសឹងផ្ទុះទូរស័ព្ទ។

ដោយឡែក តារាចម្រៀងលោក ជុំ លីណូ ឯណេះវិញ បើទោះជា ខ្ញុង បាននិយាយថា ខ្លួនសម្រេចមកសាលាដំបូង ដាក់ពាក្យបណ្តឹងខ្លួនឯង សារភាពត្រង់ៗថាខ្លួនអស់លទ្ធភាពសង ដើម្បីឲ្យម្ចាស់បំណុលមានការយល់យោគយ៉ាងណា ក៏លោក បានដាក់ឲ្យទាំងហួសចិត្តថា៖ «ខ្ញុំឆ្ងល់ដែរ ម្ចាស់បំណុលមិនទាន់ប្តឹងទារ ហើយប៉ូលីសមិនទាន់ចាប់ដាក់គុកផង???? ហើយលោកឧកញ៉ា ឬ បណ្ឌិត និងអ្នកជួយហ្នឹង តើគាត់យល់យ៉ាងម៉េចដែរ?»។

គួរបញ្ចាក់ថា នៅពេលនេះ មហាជនបានចាប់ផ្តើមផ្ទុះការរិះគន់ធ្ងន់ៗហើយ បន្ទាប់ពីគ្រូចិត្តសាស្រ្តខាងលើ បានចេញមកទម្លាយថាបានឲ្យ ខ្ញុង សម្តែងយំ ដើម្បីទាក់ទាញទឹកចិត្តមហាជនដែលមានក្តីអាសូរ នាំគ្នាបាញ់ឲ្យលុយព្រោងព្រាត ដើម្បីឲ្យតារាកំប្លែងរូបនេះបានរួចផុតពីបំណុលគេ។ ជាក់ស្តែង ក្នុងនោះ មហាជនជាច្រើន បានលើកឡើងបែបៗនេះថា៖ «យក1$ ទៅជួយអ្នករើសអេតចាយល្អជាង ក្យ័យធុនស្អីមានឡាន មានផ្ទះ2 មកធ្វើកំសត់ គេអ្នកក្រខ្លះត្រដរចង់ដាច់ពោះ មិនហ៊ានស្រែកអោយគេដឹង នេះមកសំដែងមិនចេះខ្មាសសោះ, សុទ្ធតែកំពូលទ្រឹស្តី តែចុងក្រោយចេញអាក្បាច់ថោក យុទ្ធសាស្ត្រ​អាចម៌គោឡានកិនស្អី, គ្រូអ្នកនិពន្ធ ខ្ញុង អ្នកសំដែង ១ក្បាច់នេះសុីបាន 50 មុឺន យ៉ាងផុយ ថោកទាបណាស់ រៀបចំល្បិចបោកប្រាក់ទឹកចិត្តមហាជន,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×