កាលពីម្សិលមិញនេះ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាកំប្លែងអ្នកនាង ខ្ញុង ស្រាប់តែបានចេញមុខខនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់បណ្តឹងខ្លួនឯង ខណៈកំពុងជាប់ជំពាក់បំណុលគេជុំទិសជាង ៥៧ ម៉ឺនដុល្លារ តែអស់លទ្ធភាពសងហើយ និងសូមឲ្យម្ចាស់បំណុលមិនដឹងអ្នកណាខ្លះ មេត្តាយោគយល់ផង។
តែទោះយ៉ាងណា ក្រោយឃើញមហាជន ដែលមានក្តីអាណិត ផ្អើលនាំគ្នាជួយឧបត្ថម្ភបាញ់ចូលកុងធនគារ ABA ឡើងកក្រើក ស្រាប់តែគ្រូជោគជ័យ និងជាអ្នកជំនាញដោះបំណុល រៀនមកពីសាសនាព្រះយាស៊ូ ម្នាក់ឈ្មោះគ្រូ សៀវ សុផល បានទម្លាយឲ្យដឹងថា ក្បាច់នេះ គឺជាយុទ្ធសាស្រ្តរបស់ខ្លួន ដែលបានផ្តល់ឲ្យ ខ្ញុង ធ្វើតាម និងក៏បញ្ជាក់ឲ្យមហាជនបានដឹងថា ខ្ញុង បានរួចចាកផុតពីបំណុលជាង ៥៧ ម៉ឺនដុល្លារ នេះគឺត្រឹមរយៈពេលមួយយប់ប៉ុណ្ណោះ ដែលធ្វើឲ្យមហាជនឮហើយ ពិតមានការហួសចិត្ត និងស្អប់ជាខ្លាំងតែម្តង។
ក្នុងនោះ សូម្បីតារាសម្តែងជើងចាស់ អ្នកនាង គ្រត ក៏បានបង្ហោះសារសម្តែងការហួសចិត្ត នៅលើគណនីហ្វេសប៊ុករបស់គាត់ នៅថ្ងៃទី១៩ ខែតុលា នេះថាថា៖ “ខ្ញុំអេីយ សិល្បះជាង៤០សិបឆ្នាំមកហេីយនៅតែមិនពូកែសំដែងដូច ខ្ញុង សោះ ហុឺខូចសិល្បះគេអស់ហេីយអូន”។ ចំណែក លោក ហេង ឡុង វិញ ក៏មិនខុសពីអ្នកនាង គ្រត ប៉ុន្មាននោះដែរ ដោយបានលើកឡើងគួរឲ្យខ្មាសគេជំនួសបែបនេះថា៖ «ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈ ឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











