Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀតហើយ! យប់មិញ មេបំណុល ជិះម៉ូតូ​ស្កាត់​មក​ស្ទាក់​ឡាន​ប្តី​ប្រពន្ធ ខ្ញុង ក្រោយ​ទទួល​ជំនួយ​ច្រើន មិន​ឃើញ​សង…!

spot_img

រឿងរ៉ាវរបស់តារាកំប្លែងនាង ខ្ញុង មកទល់ពេលនេះ ឃើញថានៅតែកំពុងផ្ទុះកក្រើក ជាមួយមតិរិះគន់ពីមហាជនយ៉ាងចាស់ៗដៃ ក្រោយតារាកំប្លែងស្រីរូបនេះ បានលេចមុខនៅឯសាលាដំបូងរាជធានីភ្នំពេញ ដើម្បីមកដាក់បណ្តឹងលើខ្លួនឯង ដោយបានយំយែករៀបរាប់ថា ខ្លួនកំពុងជំពាក់បំណុលគេរហូតជាង ៥៧ ម៉ឺនដុល្លារ ហើយពេលនេះ អស់លទ្ធភាពសងហើយ សូមម្ចាស់បំណុលមេត្តាអនុគ្រោះ យោគយល់ផង ព្រោះម៉ូតូ ឡាន ផ្ទះសម្បែង និងទ្រព្យសម្បត្តិមានទាំងប៉ុន្មាន ត្រូវបានលក់ដោះបំណុល គ្មានសល់នោះទេ។

តែអ្វីដែលធ្វើឲ្យមហាជន ពិតមានការហួសចិត្តយ៉ាងខ្លាំង ដូចការសង្ស័យនោះ គឺក្រោយឃើញ ខ្ញុង ទទួលការឧបត្ថម្ភលុយ 1$ 2$ សឹងផ្ទុះកុងធនាគារ ABA ស្រាប់តែគ្រូជោគជ័យម្នាក់មកពីខាងសាសនាយាស៊ូ ដែលមានឈ្មោះថាគ្រូ សៀវ សុផល បានចេញមកទម្លាយឲ្យដឹងខ្ទេចថា តាមពិតរូបលោក គឺជាអ្នកនៅពីក្រោយឈុតឆាកឲ្យ ខ្ញុង ចេញមក Live យំយែក ដើម្បីទាក់ទាញទឹកចិត្តមហាជន មានក្តីអាណិតជួយឧបត្ថម្ភបាញ់លុយតាម ABA រហូត ខ្ញុង អាចដោះបំណុលជាង ៥៧ ម៉ឺនដុល្លារ ត្រឹមរយៈពេលមួយយប់ប៉ុណ្ណោះ។

ពិតណាស់ ក្រោយពីបានដឹងពីល្បិចរៀបចំផែនការ (បោកប្រាស់) ទឹកចិត្តមហាជននេះហើយ បានធ្វើឲ្យមហាជនផ្ទុះការខឹងសម្បារយ៉ាងខ្លាំងតែម្តង ទាំងទៅលើនាង ខ្ញុង និងគ្រូជោគជ័យរូបនេះ ដែលបានផ្សំគំនិតគ្នាដ៏អាក្រក់ ដើម្បីបង្កើតឈុតឆាកក្លែងក្លាយនេះឡើង។

តែយ៉ាងណាមិញ ស្របពេលរឿងរ៉ាវនេះកំពុងផ្ទុះកាន់តែក្តៅឡើងៗ គេក៏ស្រាប់តែឃើញវីដេអូដ៏ហួសចិត្តមួយ បានបង្ហាញប្តីប្រពន្ធនាង ខ្ញុង ត្រូវបានម្ចាស់បំណុលមួយ ធ្វើការស្ទាក់ឃាត់រថយន្តទាំងយប់ ដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើល។ ពិតណាស់ ក្រោយពីបានឃើញហួសចិត្តពេក មហាជនបានព្រលះឲ្យកប់ៗថា៖ «បានហើយឈប់សម្ដែងទៅ បញ្ចប់ត្រឹមហ្នឹងទៅលោក កំុបំពុលសង្គមពេកលោកព្រះខ្ញុំសុំបានទេ, សម្ដែងម្ដងនេះអត់សូវសមទេ អ្នកដឹកនាំរឿងដឹងតែខាតហើយ, ថោកជាងអាចម៍មាន់កសិកម្មទៀត, យីស ចេះធ្វើទៅរួច សម្តែងដើម្បីបង្វែរការពិត ម៉ែអាណា កូនបំណុលជិះឡាន ឯម្ចាស់បំណុលជិះម៉ូតូ​ខ្មាសគេណាស់!,…. »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×