Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ អត់ទុកមុខទេ! ខ្ញុង ចេញមុខបញ្ជាក់​ការពិត និងបក​អាក្រា.ត​​ខ្ទេ.ច គ្រូជោគជ័យ​ដែល​ធ្វើ​ឲ្យ​មហាជន​ស្អ.ប់ខ្លួន មិន​មែន​ជួយ free ទេ គឺ​សុី​ថ្លៃ​រហូត​ដល់​ទៅ…

spot_img

រឿងរ៉ាវរបស់តារាកំប្លែង ខ្ញុង ជំពាក់បំណុលគេជាង ៥៧ ម៉ឺនដុល្លារ នៅពេលនេះ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺបន្ទាប់ពីគ្រូជោគជ័យឈ្មោះ សៀវ សុផល បានចេញមកទម្លាយថា ខ្លួនជាអ្នកផ្តល់គំនិតឲ្យ ខ្ញុង ទៅតុលាការ និងសុំជំនួយពីមហាជនម្នាក់ត្រឹម ១ ដុល្លារ។

តែទោះយ៉ាងណា ក្រោយឃើញមហាជនយ៉ាងច្រើន កំពុងជេរប្រមាថធ្ងន់ៗ ដោយសារម្នាក់ៗបានចោទឡើងថា ខ្លួនសម្តែងដើម្បីចង់បានលុយពីមហាជន រាប់សិបម៉ឺន លានដុល្លារ ធ្វើសេដ្ឋីនោះ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ សម៉ីខ្លួន ខ្ញុង បានចេញមកធ្វើការបកស្រាយការពិតច្បាស់ៗ ជុំវិញរឿងបំណុលជិត ៦០ ម៉ឺនដុល្លារ ក្នុងនោះសូម្បីជំពាក់ស្ករអំបិលប៊ីចេងចិនមុខផ្ទះ និងជាពិសេសនោះ ដើម្បីបកអាក្រាតខ្ទេចគ្មានសល់ ទាក់ទងរឿងគ្រូ សៀវ សុផល បង្កើតគំនិតឲ្យខ្លួនធ្វើ គឺមិនមែន free ទេ ដោយសុីថ្លៃរហូត ១ម៉ឺនដុល្លារ ឯណោះ។

តាមរយៈការ Live ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជនថាខ្លួនសម្តែង អ្នកនាង ខ្ញុង បានរៀបរាប់ទាំងរំជួលចិត្តឲ្យបងប្អូនបានដឹងថា រូបនាងពិតជាបានជំពាក់លុយគេសរុប ៥៧,២០០០ ដុល្លារ (មិនគិតដល់ផ្ទះបង់រំលោះ) គឺមានម្ចាស់បំណុលរហូត ៣០ ទៅ ៤០ នាក់។ ដោយឡែក ទាក់ទងមានការចោទសួរចោទថា ហេតុអ្វី ឡានមិនលក់សងគេ អ្នកនាង ខ្ញុង បានបញ្ជាក់ថា ឡាន ទំនើបនោះបានលក់អស់ហើយ ខណៈឡានកំពុងជិះរាល់ថ្ងៃនេះ គឺជាកម្មសិទ្ធិរបស់ប្តីនាយ កៃដរ ដើម្បីជាមធ្យោបាយសម្រាប់គាត់ការរកស៊ីរបស់គាត់ប៉ុណ្ណោះ។

ដោយឡែក ទាក់ទងរឿងដែលនាំឲ្យមហាជនស្អប់ខ្លួន ព្រោះចោទថាសម្តែង អ្នកនាង ខ្ញុង ក៏បានទម្លាយចេញទាំងការឈឺចាប់ថា រូបនាងពិតជាទទួលស្គាល់ថាបានទៅជួបគ្រូ សៀវ សុផល ប្រាកដមែន។ តែទោះយ៉ាងណា គ្រូរូបនេះមិនមែនជួយទទេៗ (free) នោះឡើយ គឺមានតែសង្កត់បន្ទុកលើរូបនាងបន្ថែម ដោយស៊ីថ្លៃ​១ម៉ឺនដុល្លារ ទើបជួយដោះបំណុលទាំងនេះ។ អ្នកនាង ខ្ញុង នៅបានទម្លាយត្រង់ៗថា គ្រូ សៀវ សុផល នេះ បានប្រាប់ឲ្យនាងទៅយំយែកនៅតុលាការ ដើម្បីទម្លាយចេញការពិត និងបង្គាប់ឲ្យខ្លួនសុំជំនួយពីមហាជនម្នាក់ ១ ដុល្លារ នៅក្នុង Caption ទៀតផង។

បើតាមអ្នកនាង ខ្ញុង គឺការចេញទៅប្រឈមមុខនៅឯសាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ (១៧ តុលា ២០២១) គឺរូបនាងគ្រាន់តែចង់បង្ហាញការពិតទៅដល់មហាជនថា រូបនាងកំពុងជំពាក់បំណុលគេជាង​ ៥៧ ម៉ឺនដុល្លារ ព្រោះតែពេលនេះ អស់លទ្ធភាពសងហើយ និងសូមឲ្យម្ចាស់បំណុលទាំងអស់មេត្តាយោគយល់ ទុកពេលឲ្យរូបនាងរកស៊ីសងតាមដំណាក់កាលៗ និងអ្វីដែលរូបនាងចង់ធ្វើនោះ គឺសូមឲ្យម្ចាស់បំណុលបញ្ឈប់យកការប្រាក់បន្តទៀតប៉ុណ្ណោះ មិនមែនទៅធ្វើសម្តែងទួញយំ ដើម្បីកើបលុយពីមហាជនយមកធ្វើសេដ្ឋីនោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×