Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញា.ក់សាច់! ត្រឹមតែ ៣ ថ្ងៃ សោះ ខ្ញុង ទទួល​លុយ​ពី​សប្បុរសជន ច្រើន​ដល់​ម្ល៉ឹង មាន​ចំនួន​រហូត​ដល់​ទៅ…

spot_img

ដូចដែលប្រិយមិត្តជាច្រើន បានជ្រាបហើយថា នៅពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែង ខ្ញុង បានធ្វើ Live នៅមុខផ្ទះរបស់ខ្លួន ដើម្បីបកស្រាយជុំវិញរឿងជំពាក់បំណុលគេរហូតទៅដល់ចំនួនជាង ៥៧ មុឺនដុល្លារ នៅចំពោះមុខអ្នកកាសែតមកពីច្រើនស្ថាប័ន ដើម្បីធ្វើជាសាក្សី។

ក្នុងការ Live នេះផងដែរ ក្រៅពីបកអាក្រាតការពិតខ្ទេចគ្មានសល់ ទៅលើគ្រូ សៀវ សុផល និងកូនសិស្សម្នាក់ឈ្មោះ ហេង អ្នកនាង ខ្ញុង ក៏បានបង្ហាញចំនួនទឹកប្រាក់ពិតប្រាកដឲ្យអស់សង្ស័យ នៅក្នុងកុង ABA របស់ខ្លួន ដែលជាជំនួយឧបត្ថម្ភពីសំណាក់មហាជន សរុបរយៈពេល ៣ ថ្ងៃ (ចាប់តាំងពីថ្ងៃសុំជំនួយមក) គឺមានចំនួន ៥ម៉ឺន ៦ពាន់ ៥រយ ៤២ដុល្លារ (៥,៦៥៣៣​.៣៧ ដុល្លារ)។

ជាមួយគ្នានេះផងដែរ អ្នកនាង ខ្ញុង ក៏បានបញ្ជាក់ច្បាស់ៗថា សម្រាប់លុយជំនួយទាំងនេះ ខ្លួនមិនទាន់យកចាត់ចែងធ្វើអ្វីនោះទេ ដោយស្នើសុំអ្នកជំនាញជួយប្រឹក្សាបន្ថែមផង ថាតើរូបនាងនឹងគួរយកទៅសងបំណុលគេ ឬធ្វើយ៉ាងណា ដើម្បីកុំឲ្យមហាជនគិតថា រូបនាងសម្តែងតទៅទៀត ខណៈមានម្ចាស់បំណុលរបស់នាងជាច្រើន ក៏មានក្តីអាណិត មិនបានយកការប្រាក់ទៀតទេ ដោយសូមឲ្យ ខ្ញុង សងតែប្រាក់ដើមជាការស្រេច។

តែទោះយ៉ាងណា ខ្ញុង ក៏បានផ្តាំផ្ញើទៅអ្នកដទៃ សូមកុំយកគំរូដូចខ្លួន និងសន្យាថា ក្រោយដោះបំណុលរួច​ ខ្លួននឹងឈប់ខ្ចីលុយគេ ជាពិសេសយកមកទិញសម្ភារៈនិយមប្រើប្រាស់ ឡូយឆាយ ក្រឡៃការពិត ដើម្បីឲ្យគេមើលឃើញថាខ្លួនអស្ចារ្យទៀតឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×