Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុសពីគេ! ផ្អើលគេជួយលុយ តែគ្រូពេទ្យឆ្មេញនេះ ចង់ជួយដកឆ្មេញទាំង៣២ ជូនលោកគ្រូជោគជ័យ និងខ្ញុង ឥតគិតថ្លៃ (free)

spot_img

ដូចដែលបានដឹងហើយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ស្រាប់តែលេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ ដោយបានប្រកាសជាសាធារណៈថា ខ្លួនបានជំពាក់បំណុលគេ គិតជាទឹកប្រាក់សរុបរហូតដល់ ៥៧,២០០០ ដុល្លារអាមេរិក និងសុំការយោគយល់ពីម្ចាស់បំណុល ហើយបើម្ចាស់បំណុលមិនលើកលែង រូបនាងនឹងទទួលយកយល់ព្រមចូលពន្ធនាគារផងដែរ។

តែទោះយ៉ាងណា រឿងនេះប្រែជាបានផ្ទុះឡើងកក្រើក បន្ទាប់ពីគ្រូជោគជ័យ សៀវ សុផល បានចេញមកអះអាងថា ខ្លួនជាអ្នកផ្តល់គំនិតឲ្យ ខ្ញុង ធ្វើរឿងនេះឡើង ដើម្បីសុំជំនួយពីមហាជន។ ពិតណាស់ ក្រោយពីបានឮបែបនេះ និងគិតថា ខ្ញុង សម្តែងដើម្បីកើបលុយពីសប្បុរសជនធ្វើជាសេដ្ឋី បានធ្វើឲ្យមហាជន ផ្ទុះការរិះគន់ព្រលះទៅកាន់អ្នកទាំងពីរ យ៉ាងចាស់ៗដៃតែម្តង។

ដោយឡែក លោកគ្រូពេទ្យឆ្មេញ មេត្រី ឯណេះវិញ ព្រោះតែហួសចិត្តខ្លាំងពេក បានដាក់ឲ្យអ្នកទាំងពីរគួរឲ្យភ្ញាក់ផ្អើលថា៖ «សុំជួយ​ Share ឱ្យ​ លោកគ្រូ​ជោគជ័យ សំណព្វចិត្ត​ឃេីញផង! ខ្ញុំបាទ​ ដុកទ័រ មេត្រី ជាប្រធាន​ពេទ្យ​ធ្មេញ មេត្រី​ ក្នុងឱកាស​ និង​ដោយសាតែភាពល្បីល្បាញខ្លាំងរបស់អ្នកទាំងពីរ​ គឺថាខ្ញុំបាទ​មិនមានថវិកាបាញ់​ ABA ឱ្យទៀតទេ ឡូវមានតែ​កំលាំងធាតុ​ បច្ចេកទេស​ Doctor ដែលខំសិក្សាតាំងពីខ្មែរ​ រហូតដល់​បរទេស​ជា​ច្រើន​ឆ្នាំ​!

ខ្ញុំបាទ​ នឹងធ្វេី​សប្បុរស​ធម៌​ពិតៗ​ គឺ​ Free ដកធ្មេញ​ជូនលោកគ្រូ​ ជោគជ័យ​ សំណព្វចិត្ត​ និង​ Idol បងខ្ញុង​ សំណព្វបេះដូង​ទាំងក្រាស់លេីក្រោម​ ទាំង​ ៣២ធ្មេញ​ អោយស្អាតអស់ពីមាត់​ ឥតគិតថ្លៃទេ! ( Free )​ មិនបាច់ណាត់មុនដូចអ្នកជំងឺដ៏ទៃ​ មកដល់ភ្លាមដកជូនភ្លាម!

លេខទូរស័ព្ទ​ Dr. Metrey. ផ្ទាល់​ 010 9999 32»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×