Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយមហាជន​មិន​ពេញចិត្ត ខ្ញុង សុខ​ចិត្តបាញ់​លុយ​ជំនួយ​ទាំង​អស់ ទៅ​ម្ចាស់​ដើម​វិញ និង​ប្រកាស​ថា​…

spot_img

គួររម្លឹកបន្តិចថា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ព្រោះថា ឃើញសើចសប្បាយសុខៗ ស្រាប់តែមកយំយែក នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយប្រាប់ទៅមហាជនថា ខ្លួនកំពុងជំពាក់លុយគេជាង ៥៧ ម៉ឺនដុល្លារ ហើយពេលនេះ អស់លទ្ធភាពសងហើយៗ ចេញមកទីនេះ ដើម្បីសុំការយោគយល់ អនុគ្រោះពីម្ចាស់បំណុលទាំងអស់ ទុកពេលឲ្យរូបនាងរកលុយដោះស្រាយទៅតាមលទ្ធភាពរកបាន ពោលគឺសុំកុំបន្តយកការប្រាក់ទៀតអី ហើយប្រសិនម្ចាស់បំណុលមិនយល់ព្រមទេ រូបនាងសុខចិត្តនឹងទទួលទោសទៅតាមផ្លូវច្បាប់។

តែទទ្ទឹមនឹងនោះ អ្នកនាង ខ្ញុង ក៏បានភ្ជាប់នៅលើ Caption សុំជំនួយពីសប្បុរសជន 1$ ផងដែរ។ ពិតណាស់ អ្វីដែលនឹកស្មានមិនដល់នោះ គឺក្រោយ ខ្ញុង រៀបរាប់យ៉ាងកំសត់ពីបំណុលឡើងវ័ណ្ឌ.កនេះ ក៏ស្រាប់តែឃើញសប្បុរសជនជាច្រើន បានបាញ់លុយឲ្យ 1$ 2$ ឡើងភ្លូកទឹកភ្លូកដីតែម្តង។

តែទោះយ៉ាងណា មហាជនស្រាប់តែបានចាប់ផ្តើមផ្ទុះការរិះគន់យ៉ាងខ្លាំងៗ ដោយចោទថា ខ្ញុង សម្តែងដើម្បីកើបលុយយ៉ាងស្រួលបោកប្រាស់ទឹកចិត្តមហាជន គឺក្រោយគ្រូជោគជ័យមកពីខាងសាសនាយាស៊ូ ឈ្មោះថា គ្រូ សៀវ សុផល បានចេញមកទម្លាយថា ខ្លួនជាអ្នករៀបចំគំនិតឲ្យ ខ្ញុង ធ្វើបែបនេះ ដើម្បីដោះបំណុល ហើយលទ្ធផលពិតជាជោគជ័យមែន។

ដោយឡែក ក្រោយឃើញមហាជននៅតែបន្តវាយប្រហារ នូវពាក្យសម្តីធ្ងន់ៗ មិនពេញចិត្ត ដោយចោទថាសម្តែងចង់បានលុយគេអត់ចេះអៀនខ្មាស បើទោះជាខ្លួនខំចេញមកនិយាយការពិតយ៉ាងណា កាលពីយប់មិញនេះ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អ្នកនាង ខ្ញុង បានបង្ហោះសារថានឹងបាញ់លុយជំនួយចំនួនជាង ៥ ម៉ឺនដុល្លារ ទៅដល់ម្ចាស់សប្បុរសជនវិញ និងសូមសួរយោបល់ពីបងប្អូនជាមួយហេតុផលប៉ុន្មានចំណុចយ៉ាងដូច្នេះថា៖ ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤

១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើវិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ

២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។

៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ

៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។

នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នា​ដែលបានស្រឡាញ់អាណិត និងយល់អំពីនាងខ្ញុំនិងប្ដី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×