Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញ ខ្ញុង កំពុងលង់​ទឹក ព្រោះ​តែ​បំណុល ស្រាប់​តែ ធី សុណ្ណថា មាន​ពាក្យ​ផ្តាំ​ផ្ញើដាក់​ទៅ​កាន់ ខ្ញុង ប៉ុន្មានចំនុចបែប​នេះ​ថា…

spot_img

រឿងរ៉ាវរបស់តារាកំប្លែងអ្នកនាង ខ្ញុង នៅពេលនេះ ហាក់មានភាពប្រសើរច្រើនហើយ បន្ទាប់មតិមហាជនបានផ្ទុះការរិះគន់ឡើងកក្រើកប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយបានចោទប្រកាន់ថា នាង ខ្ញុង បង្កើតឈុតឆាកសម្តែងធ្វើជាមកយំយែក នៅឯសាលាដំបូងរាជធានីភ្នំពេញ ថាខ្លួនកំពុងជំពាក់បំណុលគេរហូតជាង ៥៧ ម៉ឺនដុល្លារ ហើយស្របពេលនោះ ក៏ស្រាប់តែមានគ្រូជោគជ័យម្នាក់ បានចេញមកទម្លាយថា ខ្លួនជាអ្នកផ្តួចផ្តើមគំនិតឲ្យ ខ្ញុង ធ្វើរឿងនេះឡើង ដើម្បីទាក់ទាញទឹកចិត្តមហាជន ឲ្យជួយឧបត្ថម្ភបាញ់លុយឲ្យម្នាក់ ១ដុល្លារ ២ ដុល្លារ ឡើងភ្លូកទឹកភ្លូកដី។

ដោយឡែក ក្រោយរឿងរ៉ាវនេះបានស្ងប់ស្ងាត់ ខណៈមហាជនជាច្រើន ក៏សម្តែងក្តីអាណិតអាសូរដល់ ខ្ញុង ដែលបានចេញមកសារភាពត្រង់ៗទម្លាយចេញគ្មានលាក់លៀម ដោយកំពុងជំពាក់លុយគេ សូម្បីតែស្ករ អំបិល ប៊ីចេង ក៏មិនមែនលុយទូរទាត់ និងសូម្បីដាច់ចិត្តយកទូរស័ព្ទទៅបញ្ចាំ ដើម្បីយកលុយទៅឲ្យគ្រូជោគជ័យ សៀវ សុផល ជួយដោះបំណុលដ៏គួរឲ្យភ្ញាក់ផ្អើលនេះឡើង ស្រាប់តែ អ្នកនាង ធី សុវណ្ណថា ដែលធ្លាប់ ខ្ញុង ទៅកាត់សក់ក្នុងពិធីមង្គលការខ្លួន ក៏បានចេញមកផ្តល់យោបល់ជាច្រើនចំណុច ដើម្បីឲ្យ ខ្ញុង ចាប់ផ្តើមសាងជីវិតថ្មីឡើងវិញ។

ក្នុងនោះ អ្នកនាង ធី សុវណ្ណថា បានបង្ហោះសារផ្ញើជូនទៅដល់អ្នកនាង ខ្ញុង យ៉ាងដូច្នេះថា៖ សារផ្ញើជូន បងខ្ញុង ខ្ញុំពិតជាអាណិតបងណាស់ បងកំពុងលង់ទឹក លង់បំណុល លង់គំនិត ខ្ញុំជូនយោបល់ ៤ ចំនុច៖

១ កុំទាន់សម្រេច អ្វីទាំងអស់

២ សូមបង បិទទូរស័ព្ទ សម្រាក២,៣ថ្ងៃ

៣ ជួបអ្នកជំនាញហិរញ្ញវត្ថុ និងមេធាវី រៀបផែនការ សងបំណុល….។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤ ឆ្លើយតប ក្នុងបណ្តាញសង្គមប្រុងប្រយ័ត្ន បើគាត់មានការខុសឆ្គង សូមពូមីង បងប្អូន កុំប្រកាន់គាត់ កុំជាន់គាត់ ព្រោះគាត់កំពុងលង់ទឹក ខ្ញុំយល់ថា រឿងបងខ្ញុង អាចដោះស្រាយបាន ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្របង ស៊ូៗ… ដើម្បីគ្រួសារ និងកូនតូចៗ របស់បង ដោយក្តីរាប់អាន ពីនាងខ្ញុំ ធី សុវណ្ណថា»៕ ​រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×