ប្រិយមិត្តបានទទួលជ្រាបរួចហើយ ជុំវិញរឿងរ៉ាវផ្អើលពេញហ្វេសប៊ុក ទាក់ទងតារាកំប្លែងអ្នកនាង ខ្ញុង ក្រោយពីបានទម្លាយថាខ្លួនកំពុងជំពាក់បំណុលគេ ក្នុងទឹកប្រាក់សរុបទាំងអស់មានចំនួនរហូតដល់ទៅ ៥៧ មុឺនដុល្លារឯណ្ណោះ។
ពិតណាស់ នៅក្នុងការ Live វិដេអូ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ដើម្បីបកស្រាយការពិតទាំងអស់ ក្រោយពីមហាជនចោទថាសម្តែងយំយែក ព្រោះតែចង់បានលុយពីសប្បុរសជន និងក៏ការចោទឡើងថា ចុះឡានទំនើប ផ្ទះ ម៉េចក៏មិនលក់សងគេ អ្នកនាង ខ្ញុង បានប្រាប់ត្រង់ៗថា ឡានរបស់ខ្លួនផ្ទាល់ គឺបានលក់សងគេអស់ហើយ ដោយនៅសល់តែឡានរបស់ប្តីប៉ុណ្ណោះ។
ក្នុងនោះផងដែរ ប្តីរបស់ ខ្ញុង លោក កៃដរ ក៏បានប្រាប់ទៅបងប្អូនមហាជនឲ្យដឹងផងដែរថា ឡាននេះគឺជាទ្រព្យសម្បតិ្តរបស់លោកផ្ទាល់ ជាមធ្យោបាយចុងក្រោយ សម្រាប់លោកធ្វើដំណើររកស៊ីប៉ុណ្ណោះ។ លោក កៃដរ នៅបានបញ្ជាក់បន្ថែមថា ប្រសិនបើលោកលក់ឡាននេះទៀត ក៏សងបំណុលគេជំនួសប្រពន្ធមិនគ្រប់ដែរ ហើយបើលក់ឡាននេះទៀត គឺដាច់ជើងហើយ។
តែទោះយ៉ាងណា ស្រាប់តែប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១) លោក កៃដរ បានសម្រេចចិត្តបង្ហោះប្រកាសលក់ឡានហើយ ដោយក្នុងនោះ លោកបានសរសេរលើ Caption យ៉ាងខ្លីថា៖ «សុំលក់ឡាន 087 34 3333 / 097 8888 955/»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






