Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរមិនគួរឲ្យជឿ! ទើប​ស៊ុបប្រាយ​ប្រពន្ធ​ថ្ងៃមុន​សោះ បុរស​ជា​ប្តី​បាន​លា​ចាក​ចោល​ប្រពន្ធកូន​គ្មាន​ថ្ងៃ​វិល​ត្រឡប់ ដោយ​សារ​តែ​…

ជឿជាក់ថា ប្រិយមិត្តមួយចំនួននៅចាំបានហើយ ចំពោះរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលរបស់នារីដ៏ស្រស់ស្អាតម្នាក់ ដែលកាលពីអំឡុងខែកញ្ញាមុននេះ បានបង្ហោះសាររៀបរាប់សរសើរពីទឹកចិត្តស្វាមីរបស់ខ្លួន ដែលបានលួងចិត្តនាង ស៊ុបប្រាយកាមេរ៉ា១គ្រឿងដែលនាងស្រឡាញ់ពេញចិត្តខ្លាំង បន្ទាប់ពីអ្នកទាំងពីរមានរឿងរកាំរកូសសឹងតែឡើងតុលាការចែកផ្លូវគ្នា។

តែទោះជាយ៉ាងណា អ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះ ស្រាប់តែបុរសជាប្តីបានលាចាកលោកស្ទើរតែមិនគួរឲ្យជឿ ដោយសារតែជំងឺមួយរួមរឹតត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ នេះបើតាមអ្នកលេងបណ្តាញសង្គម ដែលបានស្គាល់គ្រួសារនេះ បានបញ្ជាក់ប្រាប់អ្នកសួរនាំត្រឹមថា ពុំដឹងថាឈឺជំងឺអ្វីនោះទេ តែគ្រាន់តែដឹងថាគាត់ឈឺ ខណៈនារីជាប្រពន្ធ ក៏បានបង្ហោះសារថា៖ «ឆាប់ជាលឺនៅ. បេីនៅសំរាកយូរទៀត អូនតាមជេរបងរហូត ក្នុងឆាតហ្នឹងទល់ជា ដឹងហីថាពូកែជេរ. ចឹងឆាប់ជាមកវិញ. អូនចាំបង បងសំរាកមួយរយះ. អូនអផ្សុកអត់មានអ្នកឈ្លោះទេ. អត់មានអ្នកញោះ. អត់មានអ្នកសរសេីអូនស្អាត. ហេ. រាល់ងៃ មានតែបងហេដែលថាអូនស្អាត»។

ប៉ុន្តែ ដោយសារតែការព្រាត់ប្រាស់ ជាច្បាប់ធម្មជាតិ ដែលមិនអាចហាមឃាត់បាន នៅទីបំផុត ស្វាមីរបស់នាង ត្រូវបានមជ្ជរាជតាមផ្តាច់សង្ខារ ឲ្យឃ្លាតចាកឆ្ងាយពីប្រពន្ធកូនជាទីស្រឡាញ់ ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ គ្មានថ្ងៃវិលត្រឡប់ឡើយ កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះផងដែរ​ ក្រោយស្វាមីជាទីស្រឡាញ់បានស្លា.ប់ នារីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ Je Aum បានរៀបរាប់ទាំងក្តីឈឺចាប់យ៉ាងក្តុកក្តួលថា៖ «សម្ពាយនេះធ្ងន់ណាស់បង បេីមិនអាណិតអូន គួរអាណិតកូននៅតូចណាស់ អូនបំពេញភារកិច្ចជាភរិយានេះចុងក្រោយសំរាប់បង កាព្វកិច្ចដែលបងបន្សល់អោយអូន ធ្ងន់ណាស់ តែអូនសន្យានឹងធ្វេីអោយបានល្អបំផុត អូននឹងការពារថែរក្សា អ្វីដែលបងបន្សល់អោយ ថែកូនយេីងទាំង2អោយល្អបំផុត. 1ខែដែលបងសន្លប់ អូនព្យាយាមហេីយ តែនិស្ស័យយេីងមានត្រឹមតែប៉ុនន្នឹង 10ឆ្នាំ មានប៉ុន្មានដងទៀតសំរាប់អូន បងហត់ហេីយបងកេងទៅ អូននឹងធ្វេីជាម្តាយផង ឪពុកផង ហេីយក៏នៅតែជាកូនប្រសារម៉ាក់ប៉ាបង. បងថ្លៃ របស់ប្អូនៗ បង អោយល្អបំផុត អូនរឹងមាំដល់ថ្នាក់នេះ គឺបងអ្នកបន្រៀនអូនទាំងអស់ ទៅអោយបានសុខណា ប្តីសម្លាញ់ 21.10.2021 វេលាម៉ោង3អធ្រាត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×