Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់លើសជាតិស្ករ! បានសង្សារ​ក្រោយ​ស្អាត នាយ ចឺម មិន​ខ្លាច​ពោល​ពាក្យ​សន្យា​យ៉ាងផ្អែម បន្ទាប់​នាង​បារម្ភ​រឿង​នេះ​ខ្លាំង​ខ្លាច​តែ…

spot_img

ប្រិយមិត្តពិតជាបានស្កាល់រួចមកហើយ ពីតារាអតីតតារាកំប្លែងវ័យក្មេងក្នុងក្រុមនាយពែកមី គឺនាយ ចឺម ដែលបច្ចុប្បន្ននេះ គឺជាតារាចម្រៀងដ៏ល្បីម្នាក់ប្រចាំផលិតកម្មសាន់ដេ ដែលកំពុងទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសពីសំណាក់មិត្តៗយុវវ័យ។ ហើយពិតណាស់ ទន្ទឹមនឹងភាពជោគជ័យលើវិស័យសិល្បៈ តារាចម្រៀងលោក ចឺម ក៏ត្រូវបានមហាជនស្ងើចសរសើរជា អាយុក្មេងសោះ តែអាចសល់លុយច្រើន រហូតធ្វើផ្ទះឲ្យឪពុកម្តាយនៅស្រុកយ៉ាងស្កឹមស្កៃ និងប្តូរឡានទំនើបៗ ប្រើសុទ្ធតែរបស់ថ្លៃៗ ពិតមិនធម្មតានោះទេ…។

យ៉ាងណាមិញ ទន្ទឹមនិងភាពជោគជ័យនេះផងដែរ នាយ ចឺម ក៏មានគូស្នេហ៍ផ្លាស់ប្តូរមិនណយនោះដែរ រហូតមានថ្ងៃមួយនោះ ក៏ជួបរឿងអកុសល ត្រូវគេវាយបែកក្បាលនឹងឈើជ្រុង ដោយសារញ៉ែប៉ះចំសង្សារគេ។ ហើយពិតណាស់ ក្រោយរឿងនេះបានកើតឡើង នាយ ចឺម ហាក់ពុំសូវលេចឮរឿងស្នេហាទៀតនោះទេ។

តែទោះយ៉ាងណា ក្រោយបែកបាក់ជាមួយគូស្នេហ៍មុនៗ នាយ ចឺម ក៏បានផ្តើមសាងស្នេហ៍ថ្មីជាមួយនារីម្នាក់មានឈ្មោះថាកញ្ញា សេង សុឃីម ដែលមានរូបសម្រស់មិនចាញ់គូស្នេហ៍មុនៗរបស់លោកប៉ុន្មាននោះដែរ។

តែដោយឡែក ថ្មីៗនេះ សង្សារនាយ ចឺម បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះសារក្នុងចិត្តព្រួយបារម្ភទៅថ្ងៃមុខមិនដឹងយ៉ាងណា ឬអាចដូចអ្នកមុនៗថា៖ «អូនមិនខ្លាចនិងនៅពីក្រោយបង ឈរមើលភាពជោគជ័យរបស់បងឡើយ​អ្វីដែលអូនខ្លាច គឺពេលបងជោគជ័យ អ្នកនៅពីក្រោយបងមិនមែនអូន»។

ពិតណាស់ ក្រោយឃើញសង្សារបណ្តូលចិត្ត បានលើកឡើងបែបនេះ នាយ ចឺម បានពោលពាក្យលួងចិត្តនាងយ៉ាងផ្អែមល្ហែមសឹងលើសជាតិស្ករថា៖ «មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បងធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគង់តែដឹងការពិត…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×