ប្រិយមិត្តជាច្រើនជឿថាបានទទួលជ្រាបហើយ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង ករុណា ពេជ្រ បានជួបទុក្ខជាទម្ងន់ ដោយលោកឪពុករបស់លោកបានទទួលមរណភាព ពីជំងឺឈឺរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ដែលធ្វើឲ្យមហាជនសម្តែងការសោកស្តាយជាពន់ពេក។
តែយ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះ គឺលុះដល់គ្រប់៧ថ្ងៃ នៃមរណភាពឪពុកលោក ក៏ស្រាប់តែជាន់ចំថ្ងៃខួបកំណើតរបស់លោកតែម្តង។ ហើយនៅពេលនោះ គេក៏បានឃើញតារាខ្មែរជាច្រើននាក់ ក្នុងនោះមានប្រធានសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានលេចមុខចូលរួមស៊ុបប្រាយ ថ្ងៃខួបកំណើត ករុណា ពេជ្រ យ៉ាងសប្បាយរីករាយ។ តែទោះយ៉ាងណា លោក ករុណា ពេជ្រ ត្រូវបានគេសង្កេតឃើញហាក់មិនសប្បាយចិត្តប៉ុន្មាននោះទេ ដោយបង្ហាញទឹកស្មើ មិនទាន់រងាប់ចិត្តបាន។
តែផ្ទុយទៅវិញ ក្រោយបានឃើញរូបភាពតារាខ្មែរ និងព្រមទាំងភ្ញៀវទាំងនោះ សើចស្បាយក្អាកក្អាយ ខណៈសម៉ីខ្លួនមានទឹកមុខក្រៀមក្រំបែបនេះ ស្រាប់តែមហាជនផ្ទុះការរិះគន់ឥតសំចៃ ដោយគេបានលើកឡើងថា មិនចេះមើលកាលៈទេសៈសោះ ពេលនេះ លោក ករុណា ពេជ្រ កំពុងកាន់ទុក្ខ បែរជានាំគ្នាមកសើចសប្បាយរីករាយ ហើយថែមទាំងប្រមូលផ្តុំគ្នាទាំងមិនពាក់ម៉ាស់ទៀត ដូចជាមើលស្រាលកូវីដ-១៩ ពេកហើយ។
តែទោះយ៉ាងណា នៅពេលឃើញមហាជនផ្ទុះការរិះគន់បែបនេះ ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចេញមុខឆ្លើយតបផាំងៗទៅកាន់អ្នករិះគន់វិញថា «អ្នកឯងយល់ខុសលើខ្ញុំ ហើយអ្នកទទួលបាបកម្មចំពោះទង្វើអ្នក កុំបន្ទោ.សអ្នកណា តែខ្ញុំសូមអហោសិកម្មអោយពួកអ្នកដែលមិនយល់ច្បាស់ពីរឿងនេះ ខ្ញុំមិនបកស្រាយច្រើនទេ ព្រោះខួរមនុស្សខ្លះ យើងបកស្រាយកាន់តែច្រើនដង្កូវកាន់តែចោះខួរ ហើយពាក្យមីតាណើប ខ្ញុំសូមវេរជូនអ្នកឯង Marry Koko»។
មិនចាំស្អែក ក្រោយបានឃើញ ចន ច័ន្ទលក្ខិណា ប្រតិកម្មតបអ្នករិះគន់ខ្លួន ជាពិសេសនិយាយចំឈ្មោះខ្លួនបែបនេះ ស្រាប់តែនារីឈ្មោះ Marry Koko បានស៊ែរផុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដោយភ្ជាប់សារដាក់ទៅវិញឡើងម៉ាឆ្ងាញ់ថា៖ «មនុស្សអត់ចេះទទួលស្គាល់ថាខ្លួនឯងខុសសោះ នេះហើយប្រធាន គេធ្វើអ្វីក៏ត្រូវ សម័យកូវីដផង បើសង្ងំតិចទៅវាថី គេកំពុងតែកើតទុក្ខ គិតថាខ្លួនអស្ចារ្យខ្លាំងហើយមើលទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














