Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! បែកធ្លាយ ខ្ញុង ក៏​ជំពាក់​បំណុល​យាយ តយ មិន​ទាន់​សង មាន​ទឹក​ប្រាក់​រហូត​ដល់ចំនួន….

spot_img

ប្រិយមិត្តបានទទួលជ្រាបរួចហើយ ជុំវិញរឿងរ៉ាវរបស់តារាកំប្លែងនាង ខ្ញុង ដែលបានជាប់ជំពាក់វាក់វិនបំណុលគេជុំទិសរហូតជិត ៦០ ម៉ឺនដុល្លារ ដែលធ្វើឲ្យមានភ្ញាក់ផ្អើលស្ទើរពេញមួយប្រទេស ហើយមហាជនក៏ចាប់ផ្តើមផ្ទុះការរិះគន់ឡើងកក្រើក ក្រោយគ្រូជោគជ័យឈ្មោះ សៀវ សុផល បានទម្លាយថាខ្លួនជាអ្នកនៅពីក្រោយឈុតឆាក ខ្ញុង Live យំយែកនៅតុលាការរឿងបំណុលទាំងនោះ ដើម្បីទាក់ទាញទឹកចិត្តមហាជនជួយបាញ់លុយឲ្យតាមកុង ABA ម្នាក់ 1$ 2$ ឡើងគគ្រឹកគគ្រេង។

តែទោះយ៉ាងណា រឿងរ៉ាវនេះហាក់បានស្ងប់ស្ងាត់ទៅវិញ និងមហាជនក៏ប្រែចិត្តមកសម្តែងក្តីអាណិតអាសូរ គឺក្រោយនាង ខ្ញុង បានចេញមកធ្វើការរៀបរាប់ការពិតពីរឿងបំណុលគឺជំពាក់គេពិតប្រាកដមែន ដែលជំពាក់សូម្បីស្ករ អំបិល ប៊ីចេង ក៏មិនមានលុយទូរទាត់សង និងក៏ដូចបញ្ចេញកំហឹងបកអាក្រាតការពិតខ្ទេចគ្មានសល់ ទៅកាន់គ្រូ សៀវ សុផល វិញ ដែលចេញមកហាក់អួតខ្លួនពូកែ ចេញមកទម្លាយការរឿងនេះធ្វើឲ្យមហាជនស្អប់ខ្លួន តែធាតុពិត គ្រូរូបនេះបែរជាន់សង្កត់លើរូបនាងបន្ថែមដែលកំពុងផុងខ្លួនលង់បំណុល ដោយយកថ្លៃរហូត​១ម៉ឺនដុល្លារ ជាថ្នូរសេវាជួយដោះបំណុលតាមរយៈវិធីទាក់ទាញទឹកចិត្តសប្បុរសជនបែបនេះ។

តែដោយឡែក អ្វីដែលមិននឹកស្មានដល់នោះ គឺថា នៅក្នុងរបាយការណ៍បំណុលរបស់នាង ខ្ញុង ដែលរៀបរៀងដោយគ្រូ សៀវ សុផល គេក៏បានឃើញមានឈ្មោះម្ចាស់បំណុល យាយ តយ ដែលជាសមាជិកក្រុមកំប្លែង CTN ក៏នាង ខ្ញុង បានខ្ចីដែរ គឺមានចំនួនទឹកប្រាក់មិនទាន់ត្រូវបានទូរទាត់សងរហូតដល់ទៅ ៥០០០ ដុល្លារ ឯណោះ។

គួរបញ្ជាក់ថា បំណុលដែលអ្នកនាង ខ្ញុង ជំពាក់គេជាង ៥៧ ម៉ឺនដុល្លារ រហូតអស់លទ្ធភាពសង ខណៈការប្រាក់មួយខែសរុបជាង ៤ ម៉ឺនដុល្លារ គឺមានរយៈពេល ៣ ឆ្នាំ មកហើយ ពោលគឺចាប់តាំងពីដើមឆ្នាំ ២០១៩ មកម្ល៉េះ។ អ្នកនាង ខ្ញុង ក៏បានស្បថថា រូបនាងមិនបានយកលុយបំណុលទាំងនោះទៅពាក់ព័ន្ធនឹងល្បែងស៊ីសងនោះទេ តែលង់ផុងខ្លួនជាមួយការរកស៊ី ចាប់តាំងពីបំណុលតូច រហូតដល់បំណុលធំដោះលែងរួចបែបនេះ។ នាង ខ្ញុង ក៏បានទទួលស្គាល់កំហុសថា នេះក៏ព្រោះតែខ្លួនចង់បានកិត្តិយសក្លែងក្លាយ ឲ្យគេមើលមកថាខ្លួនអស្ចារ្យ ជាមួយរបស់ប្រើប្រាស់ប្រេនៗ ផ្ទះ ឡានទំនើប ដែលធាតុពិតគឺសុទ្ធសឹងតែជារបស់បង់រំលោះទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×