Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុសគ្នា ៣៦០ ដឺក្រេ! ខណៈនាយ តាក់សុី ដុន​ដាប​រស់​​នៅ​ផ្ទះជួល ងាក​​មក​អតីត​ភរិយា​នាង ភឹម វិញ ប្រែ​សម្រស់​មើល​សឹង​មិន​ស្គាល់ ក្រោយ​បាន​ប្តីថ្មី…

spot_img

ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈផេក សិល្បករកម្ពុជា បានលើកយកខ្សែជីវិតបច្ចុប្បន្នរបស់នាយ តាក់សុី ដែលធ្លាប់តែល្បីថា មានជីវភាពធូរធារ ព្រោះបានក្លាយជាថៅកែលក់ដីឡូត៍ផង និងជាថៅកែលក់ឡានផង ស្រាប់តែពេលនេះ បែរកំពុងតែធ្លាក់ខ្លួនខ្វះខាតជីវភាពខ្លាំង និងកំពុងរស់នៅបន្ទប់ជួលរកលុយបង់ថ្លៃផ្ទះគេមិនចង់បាន។

តែយ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់ និងគួរឲ្យអាណិតជាខ្លាំងនោះ គឺថានាយ តាក់សុី ពុំមែនជាថៅកែលក់ដីឡូត៍ ឬ ថៅកែការ៉ាស់លក់ឡាននោះទេ ព្រោះថាការពិត គឺរូបនាយ ត្រូវបានគេជួលឲ្យដើរតួសម្តែង ដើម្បីអោយគេចាប់អារម្មណ៍ទៅលើដីឡូត៍ និងការ៉ាស់លក់ឡានគេប៉ុណ្ណោះ។

ដោយឡែក ងាកមកចាប់អារម្មណ៍ពីអតីតកាលនៃជីវិតគ្រួសារវិញ​នាយ តាក់សុី ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថា គឺជាអតីតស្វាមីអ្នកនាង ភឹម ដែលក៏ជាអតីតតារាកំប្លែងដូចគ្នាផងដែរ ប៉ុន្តែ អ្នកទាំងពីរបានចែកផ្លូវគ្នាដោយស្របច្បាប់ បន្ទាប់ពីនាយ តាក់ស៊ី បានសម្រេចចិត្តទៅសាងភ្នួសដោយថាបួសជារៀងរហូត ព្រោះតែមានជំងឹទឹកនោមផ្អែមរ៉ាំរ៉ៃច្រើនឆ្នាំ មិនចង់ឲ្យប្រពន្ធកូនលំបាកដោយសារខ្លួន និងក៏បានឲ្យប្រពន្ធយកប្តីថ្មីថែមទៀតផង។

ពិតណាស់ ក្រោយបញ្ចប់ជីវិតប្តីប្រពន្ធជាមួយនាយ តាក់សុី រួចមក គេក៏ពុំបានឃើញអ្នកនាង ភឹម ឡើងប៉ុស្តិ៍ទូរទស្សន៍លេងកំប្លែងទៀតឡើយ ពោលគឺស្ងាត់ដំណឹងសូន្យឈឹងតែម្តង។

តែអ្វីគួរឲ្យភ្ញាក់ផ្អើលនោះ ខណៈស្របពេលនាយ តាក់សុី កំពុងធ្លាក់ខ្លួនដុនដាបរស់នៅផ្ទះជួល ហើយងាកចាប់អារម្មណ៍ទៅលើអតីតភរិយារបស់លោកវិញ គឺថាមិនមែននាង ភឹម ពីមុននោះទេ តែនាង ភឹម ពេលនេះកំពុងមានជីវិតរស់នៅដ៏មិនធម្មតា ហើយបើនិយាយពីរូបរូបសម្រស់វិញ គឺស្អាតជាងមុនឆ្ងាយណាស់ សាច់ឈាមស្រស់ថ្លា ឡើងទ្រលក់ទ្រលន់ហ្មង មិនដូចកាលនៅជាមួយនាយ តាក់សុី ឡើយ ពោលគឺក្រោយបានប្តីថ្មីរស់ក្នុងផ្ទះស្កឹមស្កៃ និងកំពុងរកស៊ីកាក់កបជាមួយមុខរបរលក់ផលិតផលអនឡាញទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×