Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះណាស់! សារសំឡេង​ចុង​ក្រោយ មុន​ដឹង​ថា​ខ្លួន​ឯង​ច្បាស់​ស្លា.ប់ ឆាត​ទៅ​មិត្តភក្តិ​ និយាយ​ផ្តាំពាក្យ​ទាំង​នេះ​ថា…

spot_img

ប្រិយមិត្តជាច្រើន ប្រាកដបានដឹង និងក៏ដូចក្តុកក្តួលរំជួលចិត្តរួចហើយ ចំពោះការបាត់បង់ជី.វិតនារីម្នាក់ទាំងនៅវ័យក្មេងដ៏គួរឲ្យសោកស្តាយ ស្ថិតនៅក្នុងទឹកដីតំបន់ចម្ការកៅស៊ូខេត្តកំពង់ចាម។ ការបាត់បង់ជី.វិតរបស់នាង ក៏ត្រូវបានដឹងថា ដោយសារជំងឺប្រចាំកាយ (ជំងឺទឹកនោមប្រៃ) អស់រយៈពេលជិត ៣ ឆ្នាំ ប៉ុន្តែ ដោយសារជំងឺនេះមិនអាចធូរស្បើយ និងផ្ទុយទៅវិញ គឺមានតែរឹតរួមធ្វើឲ្យរូបកាយរបស់នាងកាន់តែចុះដុនដាបពីមួយថ្ងៃទៅមួយ ហើយមិនអាចតស៊ូទៅមុខទៀតបាន នាងក៏បានលាចាកលោកកាលពីពេលថ្មីៗនេះ។

ជាមួយគ្នានោះផងដែរ មិត្តភក្តិរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ សឿន ស្រីតូច ក្រោយទទួលដំណឹងដ៏អកុសលនេះ បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង និងសរសេររៀបរាប់បែបនេះថា៖ «ឯងប្រាប់គ្នាថាឯងពិបាកណាស់ ឈឺចុកចាប់ណាស់ ហត់ណាស់ តែឯងចង់ជាណាស់ចង់មានជីវិតធម្មតាដូចគេ​ ឯងតស៊ូណាស់ តែពេលនេះឯងប្រហែលជាហត់ហើយមិត្តសម្លាញ់ វាលឿនពេកហើយមិត្តសម្លាញ់ សម្រាកចុះណាសម្លាញ់ សូមអោយឯងកេីតជាតិជាថ្មីកុំឲ្យពិបាកដូចជាតិនេះអី លារហូតហើយមិត្តសម្លាញ់»។

លើសពីនេះ អ្វីដែលគួរឲ្យសែនស្រណោះ និងស្ទើរតែទប់ទឹកភ្នែកមិនបាននោះ គឺនៅពេលបានស្តាប់សំលេងសារចុងក្រោយរបស់នាង ដែលបានឆាតទៅកាន់មិត្តភក្តិ ខណៈបានដឹងច្បាស់ថាខ្លួនមិនអាចបន្តរស់ទៀតបាន។ ក្នុងនោះ នាងបាននិយាយទៅកាន់មិត្តៗសំលាញ់ឲ្យលេងថា៖ «…ចង់និយាយថា ឥឡូវ ឯងឆាតលាមិត្តភក្តិបណ្តើរៗហើយ ព្រោះអីខ្លាចអត់បានលា… មិត្តភក្តិណាអត់ដែលបានជួប មកជួបមុខគ្នាឲ្យហើយទៅណា៎ ឯងអស់វិធីមើលហើយណាស់ មើលឡើងរីងខ្លួន វាមិនជាស្អីទេ វាគ្រាន់តែហើមដៃជើង ហើមខ្លួន ហើមអស់រលីងហើយ មុខអីហ្នឹង យើងកើតយូរហើយជិត ៣ ឆ្នាំ ដូចគេធ្វើអត់ឲ្យយើងជាអុីចឹង មិនថាគ្រូពេទ្យ គ្រូខ្មែរ យើងមើលអស់ហើយ តែអត់ជាទេ…!»។

ទន្ទឹមនឹងដំណឹងដ៏សោកសៅ​បំផុតនេះ ​ឃើញថាមានប្រិយមិត្ត ក៏ដូចជា​មជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍រំជួលចិត្ត អាណិតដល់រូបនាងជាខ្លាំង និងព្រមទាំងបានផ្ញើ​សារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ទៅដល់គ្រួសារ​នៃសពផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×