ភ្នំពេញ ៖ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺមានអាយុឆ្នាំ៣០ហើយ។ រយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់វិញ្ញាសា និងការលំបាកតូចធំរាប់មិនអស់ ទម្រាំទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២រូប គឺសម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»។
មុនឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ សម្តេច នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន បានចេញសេចក្តីប្រកាសរួមដែលធ្វើឡើងនៅទីក្រុងប៉េកាំង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១។
ចេញសេចក្តីប្រកាសរួមនោះ មានខ្លឹមសារទាំងស្រុងថា ៖ ក្នុងទិសដៅជំរុញនូវដំណោះស្រាយនយោបាយនៃបញ្ហាកម្ពុជានិង ការបង្រួបបង្រួមជាតិ សម្តេច នរោត្តម សីហនុ និង ឯកឧត្តម ហ៊ុន សែន បានព្រមពៀងគ្នាដូចតទៅ :

- ឯកឧត្តម ហ៊ុន សែន បានព្រមពៀងប្រគល់ថ្វាយសម្តេច នរោត្តម សីហនុ ធ្វើជាប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដោយមិនចាំបាច់មានអនុប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ និងដោយរក្សាចំនួនសមសភាពក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រឹម ១២ រូប៥ ដដែល។
- ដើម្បីអនុវត្តដោយពេញលេញនូវតួនាទីជាចននកុមបឹកជាតិជាន់ខ្ពស់ សម្តេច នរោត្តម សីហនុ បានសម្រេចព្រះរាជហឫទ័យលាឈប់ពីមុខដំណែងជាប្រធាននៃចលនាតស៊ូកម្ពុជា និងប្រធាននៃរដ្ឋាភិបាលជាតិកម្ពុជា ហើយសម្តេចទ្រង់ស្ថិតនៅជាអព្យាក្រឹត ជាអ្នកសម្របសម្រួល ដោយមិនស្ថិត នៅក្នុងភាគីណាមួយ ឬ នៅក្នុងបក្សនយោបាយណាមួយ ចាប់តាំងពីពេលនោះរហូតតទៅ។
- ក្នុងករណីរបៀបនេះ សម្តេច នរោត្តម សីហនុ សម្រេចា អ្នកដឹកនាំបន្តពីសម្តេច នៅក្នុងចលនតស៊ូកម្ពុជា និងនៅក្នុងរដ្ឋាភិបាលជាតិកម្ពុជា គឺអាស្រយ័ដោយចលនាតស៊ូនិងរដ្ឋាភិបាលជាកម្ពុជា ជាអ្នកជ្រើសតាំង។
- សម្តេច នរោត្តម សីហនុ និង ឯកឧត្តម ហ៊ុន សែន ចាត់ទុកថានេះគឺជាដំណោះស្រាយដ៏ល្អបំផុត ដើម្បីបញ្ចប់នូវអារិភាពរវាងភាគីកម្ពុជាទាំងឡាយ ដែលមានជម្លោះជាមួយ តាមរយៈតួនាទីអព្យាក្រឹតនិងសម្របសម្រួលរបស់សម្តេច នរោត្តម សីហនុ ។ ក្នុងន័យនេះ សម្តេច នរោត្តមសីហនុ និង ឯកឧត្តម ហ៊ុន សែន អំពាវនាវចំពោះសមាជិកដទៃទៀតនៃក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់ឲ្យគាំទ្រនូវការព្រមពៀងនះ៕រក្សាសិទ្ធិដោយ ៖ កូលាប
