Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! លោក ឌួង ឆាយ និងម្តាយ ព្រម​ទាំង​អាជ្ញាធរ​​ឈរ​ពេញ​មុខ​ផ្ទះ ដេត ម៉ាលីណា ទាំង​ព្រឹក ព្រោះ​តែ​រឿង​មួយ​នេះ….

spot_img

ដូចដែលប្រិយមិត្តបានដឹងហើយ បើទោះជាលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានលែងលះគ្នាដាច់ស្រេចយ៉ាងណា ក៏អ្នកទាំងពីរនៅតែកើតមានបញ្ហាជាមួយគ្នាមិនចេះចប់មិនចេះហើយ នោះគឺដោយសារតែចំណងកូនៗទាំងបីរបស់ពួកគេ ដែលត្រូវបានអ្នកនាង ដេត ម៉ាលីណា ជាអ្នកគ្រប់គ្រងមើលថែចិញ្ចឹមដោយផ្ទាល់។

ពិតណាស់ ដោយសារតែកូនៗទាំងបីនាក់ នៅខាងម្តាយ ខណៈខ្លួនក៏ជាឪពុកបង្កើតចង់ជួបមុខកូន តែត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹង ពោលគឺអ្នកនាង ដេត ម៉ាលីណា ហាក់មិនចង់ឲ្យជួបតែម្តងនោះ ក៏បានធ្វើឲ្យលោក ឌួង ឆាយ តែងតែរអ៊ូរទាំជារឿយៗ និងក៏បានលើកយកលក្ខខណ្ឌអាចជួបកូនៗ ដែលតុលាការបញ្ជាក់នៅក្នុងកិច្ចសន្យាលែងលះ ឲ្យមហាជនជួយគិតពិចារណា​ និងក៏ដូចជួយផ្តល់យុត្តិធម៌ដល់រូបលោកផងដែរ។

ជាក់ស្តែង ថ្មីៗនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗ ស្រាប់តែបង្ហាញខ្លួននៅមុខផ្ទះអតីតភរិយាទាំងព្រឹកព្រលឹងស្រាងៗ ដោយមានទាំងអាជ្ញាធរ និងម្តាយបង្កើតរបស់លោកផងដែរ។ តែទោះយ៉ាងណា ការមកកាន់ផ្ទះអតីតភរិយា ដោយមានវត្តមានសមត្ថកិច្ចបែបនេះ គឺដោយសារតែលោកចង់ជួបមុខកូនរបស់លោកប៉ុណ្ណោះ បន្ទាប់ពីអ្នកអតីតភរិយា ដេត ម៉ាលីណា ហាមមិនឲ្យជួបមុខកូនៗអស់រយៈពេលជាច្រើនខែ ពោលគឺបន្ទាប់ពីចែកផ្លូវគ្នាមក លោកអាចមានឱកាសជួបមុខកូនៗបានតែ ៣ ដង ប៉ុណ្ណោះ។

នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ឌួង ឆាយ បានបង្ហោះរូបភាព១សន្លឹក និងសរសេររៀបរាប់ឲ្យបងប្អូនមហាជនបានដឹងថា៖​ «ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់ ឌួង ឆាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×