Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ខារមិនទៀង! ជីវិត​កំពុង​មាន​ក្តី​សុខសោះ នារី​ដ៏​ស្រស់​​ស្អាត​​ម្នាក់ បែរ​ទទួល​មរណភាព​ទាំង​ខ្លួន​ក្មេង​ល្ហក់ ដោយ​សារ​តែ…

spot_img

ជីវិតមនុស្សយើងម្នាក់ៗ គឺពិតជាផុយស្រួយណាស់ ព្រោះថាអ្នកខ្លះ ខណៈកំពុងរស់នៅក្នុងជីវិតដ៏មានក្តីសុខបំផុត ជាមួយអ្វីៗមានគ្រប់យ៉ាង ប៉ុន្តែ បែរត្រូវបាត់បង់ជី.វិតត្រឹមមួយប៉ព្រិចភ្នែក ដោយសារតែជំងឺដូចជាគាំបេះដូង ជាដើម ដែលធ្វើឲ្យក្រុមគ្រួសារ​មិត្តភក្តិសឹងតែមិនអាចទទួលយកបានឡើយ។ ជាក់ស្តែង ដូចនេះ នារីដ៏ស្រស់ស្អាតម្នាក់ បានទទួលមរណភាពទាំងនៅក្មេងល្ហក់​ដោយសារតែជំងឺគាំងបេះដូង ដែលធ្វើឲ្យគ្រប់គ្នាសម្តែងការសោកស្តាយចំពោះរូបនាងជាខ្លាំង។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Nit New ដែលត្រូវជាប្អូនស្រីនារីដែលបានស្លា.ប់ បានបង្ហោះសាររៀបរាប់ទាំងក្រៀមក្រំថា៖​ «ខ្ញុំទទួលយកមិនបានទេ មនុស្សដែលខ្ញុំស្រលាញ់ ទៅចោលខ្ញុំឆាប់រហ័សបែបនេះ​ បេះដូងខ្ញុំស្ទេីរប្រេះ បងគ្មានសិទ្ធទៅចោលខ្ញុំទាំងបែបហ្នឹងទេ ក្រោកមកឈ្លោះគ្នាមួយខ្ញុំវិញមក មានជាតិក្រោយយេីងជួបគ្នាទៀត សូមអោយពួកយេីងសមតាមបំណង កុំអោយដូចជាតិនេះ…. សូមមានជាតិក្រោយកុំអោយបងអាយុខ្លីដូចជាតិនេះ ចិត្តខ្ញុំនិងការស្រលាញ់ដែលមានអោយបង​ខ្ញុំនឹងទុកក្នុងបេះដូងរបស់ខ្ញុំរហូត អូនស្រលាញ់បងណាស់ New Mey ។ បងសំលាញ់សំណព្វចិត្តអូនអេីយ បងទៅចោលអូនហេីយគ្មានថ្ងៃវិលវិញទេ សូមវិញ្ញាណក្ខន្ធបងទៅអោយបានសុគតិភពណាបង …មានជាតិក្រោយ សូមអោយបងអាយុវែង កុំអោយដូចជាតិនេះ សូមជាតិក្រោយអូននិងបង​ពួកយេីងជួបគ្នាទៀត ហេីយបងកុំឆាប់ទៅចោលអូនដូចជាតិនេះណាបង…. ស្រលាញ់បងណាស់គ្មានថ្ងៃភ្លេច New Mey»។

ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ Narun Mean ដែលត្រូវជាអ្នកជិតស្និត ក៏បានត្រឹមពោលពាក្យបែបនេះថា៖ «នឹក អាណិតណាស់ សល់តែរូបចាស់ៗ នឹកពេលវេលាចាស់ៗ Mey អើយមិនគួរណាអូនអាយុខ្លីចឹងសោះ បងអាណិតអូនណាស់ … អូនហត់នឿយពេកហើយ អូនសំរាកចុះ … សូមឲ្យវិញ្ញាណក្ខន្ធអូនបានទៅដល់ទីស្ងប់សុខ may your soul rest in peace New Mey»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×