Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យបែកហើយ! យាយព្រាយ៣១ ចៅម៉ែ ថា ប្រកាន់​ប្តី​មាន​ស្រី ឆ្កួត​សុទ្ធ ព្រោះ​ខ្លួន​យក​ប្តី​គេ ទើប​យល់​ទុក្ខធុរៈ​ច្បាស់…

spot_img

ប្រិយមិត្តបានស្គាល់ច្បាស់ដូចថ្ងៃហើយ ពីគ្រូហ៊ុងស៊ុយនាង ចៅម៉ែ ឬមហាជនជាច្រើនព្រោះស្អប់ខ្លាំងពេក ហៅថា យាយ៣១ ឬ យាយព្រាយ ជាដើម គឺបន្ទាប់ពីផ្ទុះរឿងរ៉ាវត្រូវបានកូនចៅជាសាខាៗ ទម្លាយចេញខ្ទេចថានាងចៅម៉ែ នេះដែលជាម្ចាស់ក្រុមហ៊ុនវិមានរចនា រកស៊ីបោកប្រាស់ទំនុកចិត្តពួកគាត់ ខាតបង់ទាំងពេលវេលា​​​និងលុយកាក់អស់រាប់ពាន់ ម៉ឺនដុល្លារ ដោយគ្មានទំនួលខុសត្រូវ ពោលគឺបានលុយដល់ដៃ ដឹងតែលែងរវីរវល់ ដេកសោយសុខនៅឯប្រទេសថៃយ៉ាងរំភើយ និងថែមទាំងផលិតផលវិញ ជាពិសេសគ្រឿងប្រដាប់ប្រដាហុងស៊ុយ គឺគ្មានស័ក្តិសិទ្ធខ្មោចយោស្អីនោះឡើយ។

ដោយឡែក​ក្រៅពីមានជំនាញនិយាយលួងចិត្តមហាជន ឲ្យជឿស៊ុបសឹងដកខ្លួនមិនរួច ព្រោះតែពាក្យសម្តីម្តងណាក៏ សច្ចៈ ទៀងត្រង់ យកព្រះម៉ែធរណីមកបាំងមុខ​យាយ៣១ ឬ យាយព្រាយ ក៏តែងចេញនិយាយហាក់រឿងប្លែកៗដ៏គួរឲ្យហួសចិត្ត ក្នុងនោះដូចជាប្រាប់ទៅស្រ្តីៗថា បើប្រកាន់រឿងប្តីទៅមានស្រីក្រៅ គឺឆ្កួតសុទ្ធ ហើយបើគិតបែបនេះ កុំមកប្រដូចនឹងខ្លួនឲ្យសោះ​ ព្រោះខ្លួន ទោះប្តីមានស្រីប៉ុន្មាននាក់ក៏មិនខ្វល់ឡើយ។

ជាក់ស្តែង នាងចៅព្រាយ បាននិយាយបែបនេះថា «ប្តីទៅដេកជាមួយស្រី គឺយើងគ្មានសិទ្ធិតវ៉ាដែរ​យល់អត់! ស្រ្តីគេអត់តវ៉ា គេអត់ឈ្លោះទេ… ព្រោះយើងជាម្ចាស់ក្សត្រី យើងអត់អាចខឹងជាមួយស្នំឯកទេ គឺយើងមានតែអរគុណស្នំឯក យើងមានតែតែងតាំងគេ បើប្តីយើងពេញចិត្តតែងតាំងគេជាស្នំឯក ឲ្យបម្រើប្តីយើង អាហ្នឹងអុីចឹង យល់អត់! ហើយប្តីចេញក្រៅមួយភ្លែត តាមហិតដូចឆ្កែប៊ែកហ្សេ សួរថាយើងសមជាម្ចាស់ក្សត្រីទេ ហើយបើចេញចរិកបែបនេះ មិនអាចមកវ៉ៃត្រាជាមួយមី​ចៅម៉ែ នេះឡើយ»។

ក្រោយឃើញហួសចិត្តខ្លាំងពេក​អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសនារីៗដែលគេត្រឹមត្រូវ បានព្រលះឲ្យកប់ៗថា៖​ «មីថោក កំុមកយកស្ត្រីខ្មែរមកបួករួមទាំងអស់ មានតែមីងែងទេ ដែលអាចធ្វើទៅបាន ប្ដីប្រពន្ធគេត្រឹមត្រូវថ្លៃថ្នូរ គេស្រលាញ់ប្ដីមួយប្រពន្ធមួយ មិនមែននិយាយដូចមីថោកឯងទេ, ងែងឡើងក្សត្រីពីកាលហង កាលមុនថាជាប្រពន្ធសេដ្ឋីទី៦ ឥលូវក្លាយជាក្សត្រីអីណាទៀតហើយ មីនេះសង្ស័យបែកង៉ាងហើយ បានជាចេញមកនិយាយល្ងីល្ងើពកថ្ងាស ឆ្កួតឡប់បែបនេះ, អូហ៍ ភ្លេច តាមពិតវាប្រពន្ធចុងគេសោះ បានជាវានិយាយអុីចឹង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×