តាំងពីម៉ោង ២ ព្រឹកព្រលឹមថ្ងៃទី ១១ ខែមេសា (ម៉ោងនៅកម្ពុជា) នាយកប្រតិបត្តិ CEO Mark Zuckerberg របស់ facebook បានឆ្លើយទៅកាន់សភាអាមេរិកអំពីរឿងអាស្រូវធំបំផុតក្នុងប្រវត្តិសាស្ត្រ ១៤ឆ្នាំកន្លងមករបស់បណ្តាញសង្គមនេះ ។
មូលបទនៃសវនាការនេះហៅថា “ភាពឯកជនលើ facebook ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងការប្រើប្រាស់ព្រមទាំងប្រើប្រាស់ទិន្នន័យ” ក្រោមអធិបតីរបស់ប្រធានគណៈកម្មាធិការច្បាប់របស់ព្រឹទ្ធសភា Chuck Grassley (គណបក្សសាធារណរដ្ឋ) ព្រមជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងគមនាគមរបស់ព្រឹទ្ធសភា John Thune ។
ក្រោយសវនាការនេះ លោក Zuckerberg ត្រូវបន្តប្រឈមនឹងសវនាការមួយទៀតក្នុងរដ្ឋសភាអាមេរិក វេលាម៉ោង ១០ព្រឹកថ្ងៃដដែល។
សមាជិកព្រឹទ្ធសភា Jerry Moran សួរថា ៖ “ធ្វើបែបណាដែលមនុស្ស ៨៧លាននាក់ ប្រើប្រាស់ facebook ចែករំលែកព័ត៌មានឯកជនក្នុងពេលដែលក្នុងចំណោមនោះមានគណនីតែ ៣០០.០០០នាក់ ប៉ុណ្ណោះបានស្ម័គ្រចិត្តធ្វើការចែកព័ត៌មាន។
លោក Zuckerberg ឆ្លើយថា ៖ ទស្សនៈរបស់យើងខ្ញុំគឺយើងខ្ញុំពុំបានបំពាននឹងបែបបទនៃការទទួលយក ។ ប្រតិបត្តិការនេះ ជាសកម្មភាពផ្អែកលើអ្វីដែលយើងខ្ញុំបាននិយាយអំពីប្រព័ន្ធរបស់វា ។ ប្រព័ន្ធធ្វើការរបស់វាប្រព្រឹត្តទៅដូចអ្វីដែលយើងខ្ញុំបានរៀបចំទុក បញ្ហាស្ថិតនៅត្រង់ថា ការរៀបចំប្រព័ន្ធនេះរបស់យើងខ្ញុំពុំបានល្អ ។
លោក Moran ចុចសួរបន្ត ៖ អ្នកប្រើប្រាស់ facebook ពុំព្រមទទួលយកការផ្ទេរព័ត៌មានឯកជន?
លោក Zuckerberg ឆ្លើយតបថា ៖ រឿងនេះស្ថិតនៅលើបញ្ហាប្រតិបត្តិការរបស់ប្រព័ន្ធ ហើយវាបានយល់ព្រមរួចស្រេច ។ ប្រហែលមានមនុស្សប្រមាណ ៨៦,៧ លាននាក់ប៉ុណ្ណោះដែលពុំយល់ព្រម ។
លោក Zuckerberg បន្តអះអាងថា ៖ អ្នកប្រើប្រាស់នឹងកុំព្យូទ័រជាបន្ទុកដំបូងគេ ព្រោះថា ហ្វេសបុកប្រតិបត្តិការលើគ្រឹះប្រាស្រ័យទាក់ទង API -វិធីសាស្ត្រដើម្បីប្រតិបត្តិការផ្នែកទន់ទាំងឡាយតភ្ជាប់ជាមួយគ្នា។ ឆ្លើយតបជាមួយសំណួររបស់ព្រឹទ្ធសភា Dan Sulivan ដែលចោទសួរថា តើ facebook ជាក្រុមហ៊ុនបច្ចេកវិទ្យា ឬជាក្រុមហ៊ុន “បោះពុម្ព” ផ្សាយដ៏ធំមួយ? លោក Zuckerberg អះអាងថា លោកតែងចាត់ទុក facebook ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ។ លោកសង្កត់ធ្ងន់ថា facebook ពុំបានផលិតខ្លឹមសារអ្វីទាំងអស់ ប៉ុន្តែលោកទទួលខុសត្រូវចំពោះខ្លឹមសារបស់ FB ។
CEO FB រូបនេះនៅបានអះអាងថា ប្រការសំខាន់បំផុតពេលនេះគឺធានាថាពុំមាននរណាអន្តរាគមន៍បានក្នុងការបោះឆ្នោតពាក់កណ្តាលអណត្តិនាឆ្នាំនេះ ។
ឆ្លើយតបនឹងសំណួរថា តើ FB មានគិតថារុស្ស៊ីឬចិន បានប្រមូលព័ត៌មាន និងឯកសារទាំងឡាយរបស់អ្នកប្រើប្រាស់ FB ដែរឬទេ ?
ប្រធាន FB ឆ្លើយតប ៖ យើងខ្ញុំកំពុងចាប់ផ្តើមការស៊ើបអង្កេតមួយ ហើយខ្ញុំគិតថាយើងនឹងរកឃើញអ្វីមួយនោះ ។
សំណួរនៅមានច្រើនទៀតទាក់ទងនឹងបញ្ហាបច្ចេកទេស ហើយចុងក្រោយ លោក Zucherberg បានឆ្លើយថា គួរណាស់ FB រារាំង Cambridge Analytica តាំងពីឆ្នាំ ២០១៥ ម្លេះ ប៉ុន្តែពួកគេមាន “អំណាច” ព្រោះពេលនោះជាអតិថិជនរបស់ FB ហេតុនេះហេតុការណ៍បានកើតឡើងហើយ Cambridge Analytica នៅទទួលបានព័ត៌មានរបស់អ្នកប្រើប្រាស់ ពិតណាស់វាជាកំហុសរបស់ FB។
ក្រៅពីនោះលោកនៅឆ្លើយខ្លីៗថា យើងខ្ញុំពុំបានលំអៀងខាងនយោបាយទេ ព្រោះយើងខ្ញុំបង្កើត FB សម្រាប់ពិភពលោកទាំងមូល ដែលមានភាសាគ្រប់ប្រភេទនិងមតិយោបល់ខុសៗគ្នា។ លោកនៅបានប្រាប់បន្ថែមថា អ្នកប្រើប្រាស់នៅបានប្រើ Google ឬប្រតិបត្តិការដទៃទៀតដើម្បីចែករំលែកព័ត៌មាន រូបភាព មតិយោបល់ ហើយទាំងអស់នេះ FB មិនអាចគ្រប់គ្រងបានឡើយ ៕ សូយន