មេ.រោគកូវីដ-១៩ ជាជំងឺរាតត្បាតដ៏កាចសាហាវ ដែលយើងគ្រប់គ្នាមិនអាចមើលស្រាលឡើយ ព្រោះថាអាចឆ.ក់យកអាយុជីវិតមនុស្សបានត្រឹមក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ពិតណាស់ បើទោះជាបច្ចុប្បន្ន នៅកម្ពុជាយើងចំនួនឆ្ល.ងមានការថមថយខ្លះក៏ពិតមែន ប៉ុន្តែ យើងគ្រប់គ្នាមិនត្រូវធ្វេសប្រហែសភ្លេចនូវវិធានការ «៣ កុំ ៣ ការពារ» ឡើយ។
ជាក់ស្តែង កាលពីម្សិលមិញនេះ (ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១) គឺពិតជាដំណឹងដ៏សោកសៅមួយ ខណៈដែលបានដឹងថា ទ័.ពអាវសជួរមុខម្នាក់ បានត្រូវបា.ត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លីស្ទើរតែមិនគួរឲ្យជឿ ដោយសារឆ្ល.ងមេរោ.គកូវីដ-១៩។
នេះបើតាមមីងរបស់វេជ្ជបណ្ឌិត សឿន ចាន់ធាង ដែលបានបា.ត់បងជីវិតដោយសារមេរោ.គនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Lyda Lyda បានរៀបរាប់ឲ្យដឹងទាំងអារម្មណ៍សោកស្តាយថា៖ «ហេតុអីក្មួយអាយុខ្លីម្ល៉េះ ខំព្យា.បាលគេជាសះស្បើយ តែខ្លួនឯងបែរមិនអាចក្មួយអើយក្មួយ ម៉េចមនុស្សល្អៗអាយុខ្លីម្លេះ បើមានជាតិក្រោយពិត សូមកុំអោយក្មួយមីងអភ័ពដូចជាតិនេះទៀត សូមទៅកាន់សុ.គតិ.ភពណាក្មួយប្រុស»។
ម្ចាស់គណនីជាមីងខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ «មួយឆ្នាំមុនម្នាក់ចប់បរិញ្ញាបត្រទៅដោយមិនបានលា ឥលូវម្នាក់ទៀតចប់វេជ្ជបណ្ឌិតចាកចេញដោយមិនបានឃើញសូម្បីតែមុខ ព្រហ្មលិខិតអ្នកលេងសើចពេកហើយ មនុស្សល្អអាយុខ្លីម្លេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







