Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំពួកគាត់ទេ! ក្រោយរៀបការ​ច្រើន​ឆ្នាំ ពេល​នេះ​បង្កើត​បាន​គ្រួសារ​តូច​មួយ ស្រាប់​តែ​ខាង​ស្រី ចេញ​មក​ទម្លាយ​អារម្មណ៍​បែបនេះ​ថា​…

spot_img

ជឿថាប្រិយមិត្តបានស្គាល់រួចមកហើយ ពីប្តីប្រពន្ធខុសវ័យគ្នាប្រៀបដូចឪពុក និងកូនស្រី ដែលបានបង្កការភ្ញាក់ផ្អើលកាលពីប៉ុន្មានឆ្នាំមុន និងរហូតមានពាក្យចំអកថា មកពីឥទ្ធិពលលុយដុល្លារ តែធាតុពិត គឺអ្នកទាំងពីរស្រឡាញ់គ្នាស្មោះស្ម័គ្រដោយចិត្ត និងចិត្ត ដោយគ្មានអ្នកណាបង្ខិតបង្ខំ ឬ អំណាចទឹកលុយដូចមាត់មនុស្សមួយចំនួនមានចិត្តច្រណែនឡើយ។

ជាក់ស្តែង នៅពេលនេះ ប្តីប្រពន្ធដែលតែងតែឃើញបង្ហាញភាពផ្អែមល្ហែមនិងគ្នា ស្ទើរតែមិនគួរឲ្យជឿនេះ សម្រេចបានក្តីប្រាថ្នាទទួលបានកូនម្នាក់មានមុខគាត់គួរឲ្យស្រឡាញ់ហើយ បន្ទាប់ពីបានរៀបការក្លាយជាប្តីប្រពន្ធស្របច្បាប់ កាលពីអំឡុងឆ្នាំ២០១៨។

យ៉ាងណាមិញ ក្រោយទទួលបានកូនស្រីម្នាក់ មកចាប់កំណើតជាមួយពួកខ្លួន អ្នកនាង ចន្ធី ក៏បានបង្ហោះសំណេរយ៉ាងដូច្នេះថា៖ «ពេលវេលាកន្លងមកម៉ាក់បានទទួលនូវពាក្យថាជាម្ដាយ, តែម៉ាក់និងប៉ាមិនទាមទារអ្វីពីកូននៅពេលកូនធំដឹងក្ដីឡេីយ ព្រោះកូនមិនបានមកគោះទ្វារសុំម៉ាក់រស់នៅឡេីយ, ម៉ាក់និងប៉ាទេដែលលែងល្បែងជីវិតមួយនេះ ម៉ាក់និងប៉ាទេដែលមានទំនួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សារកូន ,ទោះកូនធំដឹងក្ដីហេីយក៏ម៉ាក់និងប៉ាត្រូវមេីលថែកូនអោយបានល្អ ព្រោះម៉ាក់និងប៉ាជាអ្នកបង្កេីតកូន, ប៉ានិងម៉ាក់ស្គាល់ពាក្យថាគុណវាមិនអាស្រ័យលេីពាក្យថាខំបង្កេីតកូននោះឡេីយ។

កូនសម្លាញ់ម៉ាក់ ម៉ាក់ត្រេកអរដែលកូនកេីតមកមានរូបរាងពេញលេញ, ម៉ាក់ត្រេកអរដែលកូនមានសុខភាពល្អ, ប្ដីសម្លាញ់ យេីងនឹងតស៊ូជាមួយគ្នាបន្តទៀត តែលេីកនេះមិនមែនតែយេីងពីរនាក់ទៀតទេ តែមានកូនដែលយេីងត្រូវមេីលថែរក្សារ, អូនស្រលាញ់បង និង កូន Jame Sokkhak ,សួស សុខច័ន្ទធីតាវីន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×