Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាយជំនួស! នារីម្នាក់ ចេញ​មក​ទម្លាយ​អារម្មណ៍​ដ៏​ឈឺ​ចាប់ ក្រោយ​លោក​គ្រូពេទ្យ​ជា​គូស្នេហ៍ បាន​ចាក​​ចោល​​គ្មាន​ថ្ងៃ​វិល​ត្រឡប់ ព្រោះ​គាត់​បាន​សន្យា​ថា​នឹង…

spot_img

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កងទ័.ពអាវសជួរមុខម្នាក់ ដែលគេស្គាល់ឈ្មោះថា វេជ្ជបណ្ឌិត សឿន ចាន់ធាង បានបាត់បង់ជីវិតគួរឲ្យសោកស្តាយ ដោយសារជំងឺកូវីដ១៩ បានឆ.ក់យកជីវិតរបស់គាត់ ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ដែលធ្វើឲ្យក្រុមគ្រួសារ បងប្អូន សាច់ញាតិ មិត្តភក្តិ សឹងតែមិនអាចទទួលយកបានឡើយ។

ជាមួយការបាត់បង់រូបលោកយ៉ាងលឿនបែបនេះ ក្នុងនោះ មីងរបស់លោក ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Lyda Laya បានបង្ហោះសាររៀបរាប់សម្តែងក្តីសោកស្តាយចំពោះក្មួយប្រុសយ៉ាងដូច្នេះថា៖ «ហេតុអីក្មួយអាយុខ្លីម្ល៉េះ ខំព្យាបាលគេជាសះស្បើយ តែខ្លួនឯងបែរមិនអាចក្មួយអើយក្មួយ ម៉េចមនុស្សល្អៗអាយុខ្លីម្លេះ បើមានជាតិក្រោយពិត សូមកុំអោយក្មួយមីងអភ័ពដូចជាតិនេះទៀត សូមទៅកាន់សុគតិភពណាក្មួយប្រុស»។

ដោយឡែក នារីស្រស់ស្អាតម្នាក់ជាគូស្នេហ៍ដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Tuch QB ក្រោយទទួលដំណឹងដ៏ក្រៀមក្រំនេះភ្លាម ក៏បានបង្ហោះសារទម្លាយចេញពាក្យទាំងនេះយ៉ាងក្តុកក្តួលថា៖ «អូននឹកបងខ្លាំងណាស់ដឹងអត់ ឥលូវបងនៅណាធ្វើអី អូនធ្វើចិត្តមិនបានទេ ម៉េចបានបងទៅចោលអូនអុីចឹង មនុស្សស្រលាញ់គ្នាគេដាច់ចិត្តទៅចោលគ្នាអុីចឹងមែនហាស់ បងនៅជំពាក់សន្យាជាមួយអូនច្រើនណាស់ណា បងថាចូលស្ដីអូនឆាប់ៗនឹងហ៎ ម៉េចបងទុកអោយអូនឈឺចាប់ខ្លាំងម្នាក់ឯងបែបនេះអុីចឹង»។

នាងបានបន្តរៀបរាប់ទាំងនឹកអាល័យខ្លាំងទៀតថា៖ «បងដាច់ចិត្តណាស់ បងទុកអោយអូនទទួលការឈឺចាប់ខ្លាំងបែបនេះតែម្នាក់ឯង អូនស្ដាយបងខ្លាំងណាស់ ហេតុអ្វីមនុស្សល្អដូចបងត្រូវមកជូបរឿងបែបនេះទៅវិញ អូនសុំអោយបងទៅអោយបានស្ងប់ចិត្តណា កុំបារម្ភពីអូនអី អូននិងមើលថែខ្លួនឯងអោយបានល្អ បើមានជាតិក្រោយពិត អូនសុំអោយយើងកើតមកជាគូរនិងគ្នាគ្រប់ៗជាតិ សុំកុំអោយបងអាយុខ្លីដូចជាតិនេះទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×