Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ៉ូស ភ័យខ្លួនមិនស្ទើរទេ! ចូល Comment ទ្រី ដាណា រហូត តែមិន​ដែល​ឆ្លើយ​តប​សោះ ស្រាប់​តែ​ស្ងាត់ៗ បាន​លិខិត​អញ្ចើញ​ទៅ…

spot_img

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយ កាលពីពេលថ្មីៗនេះ គេបានឃើញតារាសម្តែងដ៏ល្បីឈ្មោះ កញ្ញា រ៉ូស បានចូលទៅខមិនខាងក្រោមរូបអ្នកស្រី ទ្រី ដាណា ដែលស្ថិតក្នុងសម្លៀកបំពាក់មិនសូវប្រេន ដោយមិនដឹងថា មានចេតនាសរសើរក្នុងន័យសើចចំអក ឬ ក៏រិះគន់ដើម្បីស្ថាបនាដោយក្តីស្រឡាញ់ចេញពីចិត្ត ឬយ៉ាងណានោះទេ ខណៈហ្វេនម្នាក់របស់អ្នកស្រីទ្រី ដាណា បានតបទៅកាន់ រ៉ូស ថា ឃើញ ចែដាណា ផុសរូបមួយណាក៏ចូលទៅខមិនគាត់អុីចឹងដែរ តែគាត់មិនដែលតបសោះ អាណិតណាស់ ខំធ្វើឲ្យគេចាប់អារម្មណ៍ក្រែងគេហៅចុះកុងត្រការងារមែន Rose។

តែទោះជាយ៉ាងណា ក្រោយមិនឃើញឆ្លើយតបខមិនម្តងណាសោះឡើយ ស្រាប់តែថ្មីៗនេះ មេធាវីអ្នកស្រី ទ្រី ដាណា បានអញ្ជើញ រ៉ូស ឲ្យមកចូលខ្លួនបំភ្លឺ ទាក់ទងការចូលខមិននៅក្នុងហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី ទ្រី ដាណា ថា៖ «ចែស្អាតណាស់តែតែនៅខ្វះខាតការតុប តែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវីល័យសក្ដិសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៌របស់បង»។

ក្រោយទទួលដំណឹងនេះភ្លាមៗ រ៉ូស ប្រហែលជាភ័យខ្លួនខ្លាំង ក៏បានបង្ហោះសារសារភាពកំហុសរបស់ខ្លួនថា៖ «សុំអធ្យាស្រ័យលោកជំទាវទ្រីដាណាពីរចំងាយប្អូនស្រីពិតជាមានកំហុសដែលខមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណះប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនាសូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try»។

យ៉ាងណាមិញ ទាក់ទងការស្លៀកពាក់ ដែលធ្វើឲ្យ រ៉ូស ទើសភ្នែកនេះផងដែរ អ្នកស្រី ទ្រី ដាណា ក៏បានទម្លាយចេញឲ្យមហាជនបានដឹងច្បាស់ថា៖ «សូមប្រាប់រឿងពិតមួយណាបងប្អូន កុំឃើញអ្នកមានលុយអ្នកលក់មាសពេជ្រនិងអ្នកជំនួញពូកែអីណានោះ, តាមការពិតចែដាណាជម្រាបបន្តិចថាសំលៀកបំពាក់ដែលចែដាណាពាក់រាល់ថ្ងៃ តម្លៃ៧០០០រៀល, ៨០០០រៀល ទៅ៨មុឺនរៀលអីអស់ហើយ មិនដែលចំណាយលុយទិញរបស់ប្រ៊េនៗ រឺសំលៀកបំពាក់ប្រ៊េនអីទេ តាំងតែពីដើមមករហូតដល់ពេលនេះ។ ព្រោះចែដាណាស្តាយលុយ និងគិតថាមិនចង់ចំណាយអីអោយអស់ច្រើនលើការស្លៀកពាក់នោះឡើយ មើលតែមួយឈុតនេះចុះ អាវតំលៃ៧០០០រៀលខោតំលៃ៤៥០០០រៀលតែប៉ុណ្ណោះ មិនមែនគ្មានលុយទិញខោអាវប្រេនដូចគេទេ តែចង់ទុកលុយដែលទិញអាវខោប្រេននោះជួយអ្នកក្រល្អជាង តែមានអ្នកខ្លះសួរខ្ញុំច្រើនមែនទែនឃើញសម្លៀកបំពាក់ដែលខ្ញុំស្លៀកពាក់កន្លងមកប្រហែលថាខ្ញុំទិញថ្លៃហើយ ថ្ងៃនេះមកជំរាបឲ្យដឹងថាសម្លៀកបំពាក់ខ្ញុំពេលខ្លះខ្ញុំទិញផ្សារអូឬស្សី ផ្សារថ្មី និងតាមអនឡាញ ហើយចង់ជម្រាបប្រាប់ថាទោះសម្លៀកបំពាក់ខ្ញុំមិនថ្លៃ ប៉ុន្តែខ្ញុំមានក្តីសុខក្នុងការស្លៀកពាក់ ហើយពេលដែលខ្ញុំស្លៀកសំលៀកបំពាក់មិនថ្លៃមិនប្រេន តែខ្ញុំមានលុយពេញហោប៉ៅរបស់ខ្ញុំ ពេលដែលខ្ញុំចេញដើរ ខ្ញុំសុខចិត្តជ្រើសរើសយកសម្លៀកបំពាក់ថោក ប៉ុន្តែលុយចាយពេញដៃ ខ្ញុំមិនជ្រើសរើសយកសម្លៀកបំពាក់ថ្លៃ ប៉ុន្តែពេលចេញដើរ គ្មានលុយចាយនោះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×