ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង នៅពេលដែលស្រ្តីម្នាក់មានផេកហ្វេសប៊ុកឈ្មោះថា NUNA Brand Cambodia ស្រាប់តែបាន Live ស្រែកយំជេខ្លាំងៗឡើងផ្អើល ក្រោយជួបរឿងដ៏ហួសចិត្តយកលុយចំនួន ២ ពាន់ដុល្លារ ទៅដាក់លុយក្នុងទូ ATM ដាក់រួចបាត់ភ្លាមមិនឃើញចូល App និងថែមទាំងភ្ជាប់ Caption បែបនេះថា៖ «ខ្ញុំឈឺចាប់ណាស់ ខ្ញុំស្បថឈប់ប្រើធនាគារនេះហើយ»។
តាមរយៈវីដេអូ Live កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្រ្តីរូបនេះបានរៀបរាប់ទាំងកំហឹងឈឺចាប់ឲ្យដឹងថា ប្តីរបស់គាត់បានយកលុយចំនួន ២ ពាន់ដុល្លារ ទៅដាក់ក្នុងទូ ATM ប៉ុន្តែ ពុំឃើញចូលក្នុង App នោះឡើយ បន្ទាប់ពីដាក់រួចភ្លាមៗ។ តែទោះយ៉ាងណា អ្វីដែលធ្វើឲ្យរូបគាត់ក្តីចិត្តយ៉ាងខ្លាំងនោះ គឺនៅពេលទៅជួបភ្ញាក់ងារធនាគារ ABA បែរជាបាននិយាយថា ត្រូវការ worldwide, ត្រូវការស្អីណាត្រួតពិនិត្យបញ្ជូនឡើងទៅលើ ដើម្បីទម្លាក់លុយត្រឡប់មកវិញ… និងត្រូវការពេលដោះស្រាយ ២ ទៅ ៣ អាទិត្យ។ ត្រង់ចំណុចនេះ គាត់ក៏បានស្រែកខ្លាំងៗថា ចុះ System ស្អីក៏អន់ខ្លាំងម្ល៉េះ ត្រឹមលុយ ២ ពាន់ដុល្លារ សោះហ្នឹង។ គាត់ក៏បានបញ្ជាក់ថា គាត់ចេញមកនិយាយបែបនេះ ព្រោះគាត់ជាអ្នករកស៊ី គឺត្រូវការលុយមកទូរទាត់ឲ្យគេ ហើយបើយឺតយ៉ាវ គឺការប្រាក់វាឡើង ឬ បើទូទាត់យឺតឲ្យគេ វាខូចក្រេឌីតយើង ប៉ុន្តែ គ្មានអ្នកណាយល់អារម្មណ៍មួយនេះទេ។
តែទោះយ៉ាងណា ក្រោយវីដេអូ Live របស់គាត់បានផ្ទុះឡើងបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក៏ស្រាប់តែនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បញ្ហាខាងលើនេះ ត្រូវបានដោះស្រាយ។ ហើយជាមួយគ្នានេះផងដែរ ស្រ្តីម្ចាស់ប្រេន NUNA រូបនេះ ក៏បានលើកឡើងថា៖ សប្បាយចិត្តណាស់ ថវិការបស់នាងខ្ញុំដែលបានដាក់ចូលម៉ាស៊ីនទូ ATM (ABA)បានជាប់គាំងកាលពីយប់មិញ ឥលូវបានចូលមកក្នុងគណនីរបស់នាងខ្ញុំវិញហើយ សូមអរគុណដល់ធនាគារ ABA ដែលបានជួយពន្លឿននិងមានដំណោះស្រាយលឿនរហ័សទាន់ចិត្តមិនដល់ ២៤ម៉ោងជូនដល់អតិថិជន និងសូមអរគុណបងស្រីម្នាក់…. (ABA)ដែលបងស្រីបានទំនាក់ទំនង មកនាងខ្ញុំកាលពីម៉ោង៦:០៨ព្រឹកដោយគាត់ទើបតែបានមើលវិដេអូរបស់នាងខ្ញុំរួច ហើយបានជួយពន្លឿន និងរកដំណោះស្រាយឆាប់រហ័សជូនមកនាងខ្ញុំក្នុងការសម្របសម្រួលបញ្ហាដែលកើតឡើង សូមអរគុណ…!!
នាងខ្ញុំសូមបញ្ជាក់៖ បើអត់មានតំណាងសាខា ABA (ទឹកថ្លា) ក្រោមស្ពានអាកាសផ្សារដីហ៊ុយណាម្នាក់ ធ្វើការសុំទោសនាងខ្ញុំទេ ប៉ុន្មានថ្ងៃខាងមុខនេះក្រោយពេលនាងរួចរាល់ធុរៈការងាររបស់នាងខ្ញុំរួច នាងខ្ញុំនិងទៅធនាគារដើម្បីធ្វើការបិតគណនីរបស់នាងខ្ញុំទាំងអស់ឈប់ប្រើប្រាស់ជាងរៀងរហូត (ខ្ញុំអត់បានគំរាមទេសូមបញ្ជាក់តែនាងខ្ញុំឈឺចាប់ខ្លាំងហើយក៏មិនចង់យកភាពល្បីដោយការមានបញ្ហាជាមួយខាងធនាគារដែរ) នាងខ្ញុំចង់អោយខាងសាខាមានដំណោះស្រាយ មានការទទួលខុសត្រូវ មានរបៀបទំនាក់ទំនងពន្យល់អតិថិជនដោយល្អទទួលយកបាន និងស្ដាប់ហេតុផលរបស់អតិថិជនផងអំពីបញ្ហារបស់គាត់ត្រូវការ សូមអរគុណ។
សុំកែតម្រូវពាក្យ៖ សុំទោស
ការសុំទោសខ្ញុំបានទទួលតាមទូរស័ព្ទច្រើនខ្សែរួចហើយតាំងពីព្រឹក ខ្ញុំបានបាត់ខឹងហើយ អ្វីដែលខ្ញុំចង់បាន គឺបងៗនៅក្នុងហេតុការណ៍នោះប្រហែល៥នាក់ឬ៧នាក់ ជួបតទល់គ្នាហើយធ្វើការពន្យល់ខ្ញុំឲ្យបានច្បាស់អំពីបែបបទដែលប្រាប់ខ្ញុំថា ម្ដង៣ថ្ងៃបាន ដល់ខ្ញុំត្រូវការលុយបន្ទាន់សួរនាំច្រើន បងម្នាក់ទៀតមកថាដល់៣សប្ដាហ៍ ប៉ុន្តែប្រព័ន្ធធនាគារលឿនរហ័សមិនដល់២៤ម៉ោងផងទទួលបានលុយវិញ តើបែបបទបងៗនិយាយនោះយ៉ាងដូចម្ដេចសូមជួយពន្យល់ខ្ញុំឲ្យបានច្បាស់បន្តិច។ បើបានលុយមកវិញលឿនចឹងក៏គ្មានរឿងបែបនេះកើតដែរ មិនដល់២៤ម៉ោងផង..
សូមបញ្ជាក់ការសុំទោសគឺមិនសំដៅដល់ការសំពះលុតជង្គង់អ្វីឡើយ វាគឺជាការទទួលយកការកែប្រែធ្វើឲ្យល្អឡើងវិញ សូមបងប្អូនកុំមានការយល់ច្រឡំ ពាក្យសុំទោសនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













