Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រប់ទឹកហើយ! មកមើលជីវិត​ឯកជន​ គូស្នេហ៍​ក្រោយ​នាយ ចឺម ទោះ​មេម៉ាយ​មាន​ពិត តែ​ឃើញ​ហើយ បាន​ដឹង​ថា​…

ប្រិយមិត្តពិតជាបានជ្រាបច្បាស់ហើយ ដែលកាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេងដ៏ល្បីឈ្មោះលោក ចឺម បានធ្វើឲ្យមហាជន និងក៏ដូចអ្នកគាំទ្រ មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ខណៈបានបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួន ក្រោយបែកបាក់ជាមួយគូស្នេហ៍ចាស់ៗជាច្រើនរូបរួចមក។

ពិតណាស់ ជាមួយគូស្នេហ៍ថ្មីនេះ បើទោះជាមនុស្សមួយចំនួន បានចំអកឲ្យថា «អាចឺម វាគ្មានបានប៉ុន្មានមាសមេ ព្រោះកំពូលសេវ៉ាលេខ១» យ៉ាងណា ក៏មហាជនជាច្រើន​សង្ឃឹមថា អ្នកទាំងពីរអាចនឹងកាន់ដៃគ្នាចូលរោងការក្នុងពេលខាងមុខ ខណៈនាយ ចឺម ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនស្រឡាញ់នារីម្នាក់នេះខ្លាំងណាស់ និងសូម្បីលើកសរសើរពុំដាច់ពីមាត់ថា នាងជានារីតែម្នាក់គត់សម្រាប់ខ្លួន មិនដូចអ្នកមុនៗមើលឃើញតែទ្រព្យសម្បត្តិ។

តែយ៉ាងណា គេក៏ពុំដឹងថា នាយ ចឺម បែរជាសម្រេចចិត្តជ្រើសរើសយកមេម៉ាយជាម្ចាស់បេះដូង ដោយមិនយកអ្នកទំនេរស្អាត ដោយតែតែនិស្ស័យយ៉ាងណានោះទេ ឬ នាយ ចឺម ក៏បានសម្លឹងឃើញអ្វីផ្សេងលើសពីក្តីស្រឡាញ់នេះ ដែលគូស្នេហ៍ថ្មីរបស់ខ្លួនមានផងដែរ!!!។

ដោយឡែក ងាកមកចាប់អារម្មណ៍ ទៅលើជីវិតឯកជនរបស់នាងវិញ ឃើញថាពិតជាមិនធម្មតានោះទេ ដោយនាងមានទ្រព្យស្តុកស្តម រស់នៅក្នុងគ្រួសារលំដាប់អភិជន មានលុយ មានឡាន មានផ្ទះដ៏ធំស្កឹមស្កៃ និងមានជីវិតរស់នៅហាយសូខ្លាំងណាស់។ នេះបើតាមសង្កេតមើលតាមរយៈការតុបតែងខ្លួន និងរូបសម្បត្តិរបស់នាង ដែលនាងតែងបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ។

តែទោះជាយ៉ាងណា អ្នកមេម៉ាយកូនមួយវ័យក្មេងរូបនេះ ក៏ពិតជាមានចិត្តស្មោះស្រឡាញ់នាយ ចឺម យ៉ាងខ្លាំងណាស់ដែរ បើទោះជានាយ ចឺម ធ្លាប់ឆ្លងកាត់មានសង្សារច្រើននាក់ក៏ដោយ ក៏រូបនាងមិនបានគិតខ្វល់ខ្វាយអ្វីនោះឡើយ តែនាងសូមត្រឹមពេលនេះ នាយ ចឺម ពិតជាច្បាស់លាស់ជាមួយខ្លួនតែម្នាក់ទៅបានហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×