ប្រិយមិត្តបានស្គាល់ច្បាស់ហើយ នាង ចៅម៉ែ ឬហៅយាយព្រាយ៣១ ពុំត្រឹមធ្វើឲ្យបងប្អូនមហាជនជាច្រើនស្អប់ខ្លាំង ក្រោយផ្ទុះរឿងអាស្រូវត្រូវបានកូនចៅជាសាខាៗ ជាពិសេសអ្នកនៅសហរដ្ឋអាមេរិក ទម្លាយថា រកស៊ីបោកប្រាស់ទំនុកចិត្ត បានលុយរាប់ពាន់ ម៉ឺនដុល្លារដល់ដៃដឹងតែលែងខ្វល់ និងសូម្បីគ្រឿងវត្ថុមង្គលហុងស៊ុយ ក៏គ្មានស័ក្តិសិទ្ធអ្វីនោះប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យគ្រប់គ្នាហួសចិត្តជាខ្លាំងទៀតផង ខណៈចេញមកនិយាយរឿងពេលខ្លះស្តាប់ទៅបែបលក្ខណៈមិនសូវគ្រប់ទឹកទាល់សោះ។
ជាក់ស្តែង ថ្មីៗនេះ វីដេអូមួយត្រូវបានគេបញ្ចេញឲ្យឃើញដ៏គួរឲ្យហួសចិត្តជាខ្លាំងតែម្តង ខណៈពេលដែល យាយព្រាយ៣១ បានណែនាំឲ្យស្រ្តីគ្រប់រូប កុំប្រកាន់ខឹង ឈ្លោះរករឿងប្តី នៅពេលប្តីមានស្រីក្រៅ ដោយបានលើកឡើងបែបនេះថា៖ «ប្តីទៅដេកជាមួយស្រី គឺយើងគ្មានសិទ្ធិតវ៉ាដែរយល់អត់! ស្រ្តីគេអត់តវ៉ា គេអត់ឈ្លោះទេ… ព្រោះយើងជាម្ចាស់ក្សត្រី យើងអត់អាចខឹងជាមួយស្នំឯកទេ គឺយើងមានតែអរគុណស្នំឯក យើងមានតែតែងតាំងគេ បើប្តីយើងពេញចិត្តតែងតាំងគេជាស្នំឯក ឲ្យបម្រើប្តីយើង អាហ្នឹងអុីចឹង យល់អត់! ហើយប្តីចេញក្រៅមួយភ្លែត តាមហិតដូចឆ្កែប៊ែកហ្សេ សួរថាយើងសមជាម្ចាស់ក្សត្រីទេ ហើយបើចេញចរិកបែបនេះ មិនអាចមកវ៉ៃត្រាជាមួយមីចៅម៉ែ នេះបានឡើយ»។
ពិតណាស់ ក្រោយឃើញយាយព្រាយ ចេញមកនិយាយបែកៗបែបនេះ ស្រាប់តែលេងបណ្តាញសង្គមម្នាក់ បានដាក់ចំៗថា «ហ្នឹងហើយ មកពីនាងចៅឆ្កែ ដើរតែយកប្រុស មិនដឹងកំពុងឆ្លងកាត់ប៉ុន្មាននាក់ហើយ រីឯតាថៃហ្នឹងវិញ ក៏មិនស្មោះដូចតែគ្នា ទើបវានិយាយអុីចឹង។ រីឯអ្នកខ្លះទៀត ព្រោះតែហួសចិត្តពេក ក៏បានព្រលះឲ្យកប់ៗថា៖ «គួរតែទៅពិនិត្យខួរក្បាលចេញខ្លះទៅ កុំអោយនិយាយមកអត់គ្រប់ទឹកអុីចឹង គំរូមិនល្អដល់សង្គម, ប្រហែលមានតែវាមួយទេមើលទៅ ជាប្រពន្ធល្អម្នាក់ ទោះចិត្តត្រជាក់យ៉ាងណា ក៏មិនអត់ទ្រាំនិងជនទីបីបានដែរ, មីនរកហ្នឹងឆ្កួតយូរហេីយ តែវាចង់ចំលងជំងឺឆ្កួតរបស់វាសិន មានតែមួយទេលើពិភពលោក មីនេះមេីលភាគចិនច្រេីនពេក ចង់ធ្វេីតាមក្នុងរឿង, មីព្រាយជាម្ចាស់ក្សត្រី! រឿងចិនអោយស្វាមីមានស្នំឯក តែសម្រាប់អញជាស្រ្តីខ្មែរជារាស្រ្តសាមញ្ញ មិនអាចធ្វើដូចមីព្រាយឯងបានទេ ប្ដីបើចង់មានស្រីក្រៅមានចុះ តែត្រូវចាំថាបើមានអញអត់គេ មានគេអត់អញ ដឹងនៅមីឆ្កួតជ្រូក,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង