គួររម្លឹកបន្តិចថា កាលពីពេលថ្មីៗនេះ រឿងរ៉ាវតារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះការរិះគន់ឡើងកក្រើកតែម្តង បន្ទាប់ពីស្ងាត់ៗស្រាប់តែ ខ្ញុង ចេញមកយំយែក នៅឯសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់បណ្តឹងលើខ្លួនឯង ដោយបានអះអាងថា ខ្លួនកំពុងជំពាក់បំណុលគេរហូតជាង ៥៧ ម៉ឺនដុល្លារ ប៉ុន្តែ ពេលនេះអស់លទ្ធភាពសងម្ចាស់បំណុលហើយ។ ពិតណាស់ ការចេញមករៀបរាប់ជំពាក់បំណុលគេជុំវិញទិសទាំងទឹកភ្នែកទឹកសំបោររបស់តារាកំប្លែងរូបនេះ គឺបានធ្វើឲ្យមហាជនដែលមានក្តីអាណិត នាំគ្នាបាញ់លុយឲ្យតាមកុង ABA ម្នាក់ 1$ 2$ ឡើងភ្លូកទឹកភ្លូកដី។
ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំងនោះ គឺខណៈឃើញសប្បុរសជនជួយបាញ់លុយឲ្យ ខ្ញុង ទទួលស្ទើរផ្ទុះទូរស័ព្ទ ស្រាប់តែគ្រូជោគជ័យ សៀវ សុផល ចេញមកទម្លាយថាខ្លួនជាអ្នកនៅពីក្រោយឈុតឆាកឲ្យ ខ្ញុង សម្តែងយំយែក ដើម្បីទាក់ទាញក្តីអាណិតអាសូរពីមហាជន។
ក្រោយពីបានឮបែបនេះ ស្រាប់តែមហាជនចាប់ផ្តើមផ្ទុះការរិះគន់ធ្ងន់ៗ ក្នុងនោះ គ្រូពេទ្យឆ្មេញ មេត្រី ព្រោះតែហួសចិត្តខ្លាំងពេក ក៏បានដាក់ឲ្យទាំង ខ្ញុង និងគ្រូជោគជ័យ សៀវ សុផល គួរឲ្យភ្ញាក់ផ្អើលថា៖ «ញុំបាទ ដុកទ័រ មេត្រី ជាប្រធានពេទ្យធ្មេញ មេត្រី ក្នុងឱកាស និងដោយសាតែភាពល្បីល្បាញខ្លាំងរបស់អ្នកទាំងពីរ គឺថាខ្ញុំបាទមិនមានថវិកាបាញ់ ABA ឱ្យទៀតទេ ឡូវមានតែកំលាំងធាតុ បច្ចេកទេស Doctor ដែលខំសិក្សាតាំងពីខ្មែរ រហូតដល់បរទេសជាច្រើនឆ្នាំ! ខ្ញុំបាទ នឹងធ្វេីសប្បុរសធម៌ពិតៗ គឺ Free ដកធ្មេញខូចជូនលោកគ្រូជោគជ័យ សំណព្វចិត្ត សំណព្វបេះដូង ទាំងលេីក្រោមទាំងធ្មេញ អោយស្អាតអស់ពីមាត់ ឥតគិតថ្លៃទេ! ( Free ) មិនបាច់ណាត់មុនដូចអ្នកជំងឺដទៃ មកដល់ភ្លាមដកជូនភ្លាម! លេខទូរស័ព្ទ Dr. Metrey. ផ្ទាល់ 010 9999 32»។
តែទោះជាយ៉ាងណា គ្រូជោគជ័យ សៀវ សុផល ប្រហែលអាម៉ាសមុខខ្លាំងពេក អត់ទ្រាំពុំបាន ក៏បានប្តឹងទៅកាន់គ្រូពេទ្យឆ្មេញ មេត្រី វិញ ដោយក្នុងនោះ គ្រូជោគជ័យរូបនេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១ ផ្ញើទៅកាន់គ្រូពេទ្យឆ្មេញមេត្រី យ៉ាងដូច្នេះថា៖ «សុំសួរមួយបងប្អូន? តើកម្ពុជាមានសមាគមន៍ពេទ្យធ្មេញដែរឬទេ? Dentist association of Cambodia . ហើយសូមផ្ញើរសារនេះ ជូនដល់ទន្តបណ្ឌិតទាំងអស់ ។ តើទន្តបណ្ឌិត មានក្រមសីលធម៌ដែរទេ? បើមាន តើសំណេរខាងក្រោមរបស់ ពេទ្យ មេត្រី សមជា dentist ទេ ? Post សុទ្ឋតែដកធ្មេញfree ទាំងលើទាំងក្រោម ហើយដាក់រូបធ្មេញមានឈាមទៀត ។ ខ្ញុំបានអោយក្រុមមេធាវីរបស់ខ្ញុំសិក្សាពីផ្លូវច្បាប់ ដាក់ពាក្យបណ្តឹង ដើម្បីរកខុសត្រូវ ។ សូមជូនជាដំណឹងដល់ ពេទ្យ Metrey Dental ដើម្បីកុំអោយថា ខ្ញុំធ្វើការប្តឹងមិនបានបង្ហាញទុកជាមុន ក្រែងភ្ញាក់ផ្អើល ណាត់អ្នកជំងឺខកខាន ដោយសាររវល់ ។ បងប្អូនអាចទៅជួបពីគ្រោះ ទីតាំងនៅក្រោយ រោងកុនគិរីរម្យ ផ្ទះលេខ 9 ផ្លូវ 288 លេខទូរសព្ទ័ខាងក្រោម ២ខ្សែ ខ្ញុំអត់ដែលស្គាល់ លោកពេទ្យធ្មេញម្នាក់នេះទេ ម៉េចក៏ចង់ប្រកាសសង្គ្រាមជាមួយខ្ញុំតាម social media ម្លេះ? All dentist please be informed.»។
ដោយឡែក គ្រូពេទ្យឆ្មេញ មេត្រី ក្រោយទទួលបានដំណឹងនេះភ្លាម ក៏បានឆ្លើយតបទៅកាន់គ្រូជោគជ័យសៀវ សុផល កាលពីថ្ងៃទី២៨ ខែតុលា បែបនេះថា៖ «ខ្ញុំសរសេរគ្មានពាក្យណា អសីលធម៏ទេ ហៅលោក សៀវ សុផល សុទ្ធតែលោកគ្រូ សំណព្វចិត្ត សំណព្វបេះដូង។ ហើយខ្ញុំហ្រី្វដកធ្មេញ ជូនឥតគិតថ្លៃ មានអីខុស បើការដកធ្មេញជាទូទៅ គេគិតលុយ។ គេហ្វ្រីដកធ្មេញហើយ បើលោកគ្រូចង់ដក ក៏ដកទៅ បើមិនចង់ក៏គ្មាននរណាបង្ខំលោកគ្រូដែរ ។ តើច្បាប់ស្រុកខ្មែរ មានច្បាប់ហាម ទន្តបណ្ឌិត ទន្តពេទ្យ ហ្វ្រីសេវ៉ា ព្យាបាល រឺដកទេអី? បងប្អូន ពលរដ្ឋសស្រុកខ្មែរទាំងអស់ ជួយពិចារណាផង»។ ពេទ្យឆ្មេញ មេត្រី ក៏បានដាក់បន្ថែមថា៖ «តេីបងប្អូនណាខ្លះ ចង់ដកធ្មេញ និយាយរកសុីមិនជោគជ័យ និងធ្មេញដែលនិយាយបរាជ័យទាំងស្នេហា ចេញអត់ទេ? ពីខ្ញុំបាទ ដុកទ័រ មេត្រី»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











