Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តន៍​ដីកា​បង្គាប់ កម្លាំង​អធិការ​ក្រុង​បាន​លុង ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​រត់គេចខ្លួន ចេញពី​ពន្ធនាគារ​ខេត្តរតនគិរី

spot_img

​រតនគិរី ៖ យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​អធិការ​ក្រុង​បាន​លុង ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​រត់គេចខ្លួន​ចេញពី​ពន្ធនាគារ​ខេត្តរតនគិរី កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧ ។​

តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១៥/១៧ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ របស់លោក ឈុន ច័ន្ទ​សីហា ជា​អនុប្រធាន​សាលាដំបូង​ខេត្តរតនគិរី និង​ជា​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តរតនគិរី បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ កែវ ឆក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ មិន​ពិតប្រាកដ ដែល​ជាប់​ពាក់ព័ន្ធ ពីបទ លួច​រត់ ប្រព្រឹត្ត​នៅក្នុង​ពន្ធនាគារ​ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៥៦០ និង​មាត្រា ៥៦១ នៃ​ក្រមព្រហ្មទណ្ឌ​និង​មាត្រា ៨២​នៃ​ច្បាប់​ពន្ធនាគារ​។

​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តរតនគិរី បានបញ្ជាក់​ក្នុង​ដីកា​នេះ​ថា ដោយ​យល់ឃើញថា ជន​ត្រូវ​ចោទ​ឈ្មើ​កែវ ឆក បានគេច​ខ្លួន​មិនបាន​ចូលរួម​ក្នុង​នីតិវិធី​របស់​តុលាការ ដោយ​ពុំមាន​មូលហេតុ ដូច្នេះ​តំណាង​អយ្យការ​បាន​ឯកភាព​ក្នុង​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ តាមរយៈ​ដីកា​បញ្ជូន​ឲ្យ​ឆ្លើយ​លេខ ៩០៧​ចុះ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៧​។ ហេតុដូច្នេះ​សម្រេច ឲ្យ​ចាប់ខ្លួន​ឈ្មោះ​កែវ ឆក និង​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​នាំខ្លួន​ឈ្មោះ​កែវ ឆក មក​ប្រគល់ជូន​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​ជាលី​

spot_img
×