តារាសម្ដែងលោក អេឡិច ច័ន្ទត្រា បានបេីករថយន្តស៊េរីទំនេីប BMW ទៅបុ.ករថយន្តដឹកប្រេងឥន្ធនៈTotal ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខធានាគារ ABA តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារច្បារអំពៅ។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត CHENGLONG ដឹកស៊ីទែនប្រេងឥន្ធនៈTotal ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2577 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ពីលិចទៅកើតក្នុងល្បឿនមធ្យម ប៉ុន្តែ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BA-3976 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់យ៉ាងច្បាស់ថា ជាតារាសម្ដែងលោក អេឡិច ចាន់ត្រា តែម្តង មកបុកពីក្រោយរថយន្តដឹកប្រេងឥន្ធនៈTotal នោះយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តរបស់ខ្លួនវិលត្រឡប់មួយជុំឡើងខ្ទេចមួយកំណាត់មុខយ៉ាងសាហា.វ។ ចំណែករថយន្តដឹកស៊ីទែនប្រេងTotal បានរងការខូចខាតកាងខាងក្រោយបន្តិចបន្តួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
តែទោះយ៉ាងណា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ហេីយធ្វេីការសម្របសម្រួលដល់ភាគីទាំងសងខាងអស់មួយសន្ទុះធំ ទេីបចុងក្រោយបញ្ចប់រឿងត្រឹមយករថយន្តទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








