Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំក្មេងស្រីសម្បុរខ្មៅ​ដ៏​ល្បី​ម្នាក់​នេះ​ទេ! ពេល​នេះ​សម្រស់​នាង​កាន់​តែ Update ផ្លាស់​ប្តូរ ១៨០ ដឺក្រេ

spot_img

ប្រិយមិត្តអ្នកលេងបណ្តាញសង្គម ប្រាកដណាស់ នៅចាំបានហើយ ចំពោះក្មេងស្រីក្មេងស្រីម្នាក់ឈ្មោះថា យ៉ង់ ស្រីនីត រស់នៅឯខេត្តមណ្ឌលគីរី ដែលល្បីកាលជាង១ឆ្នាំមុន បន្ទាប់ពីរូបភាពបង្ហាញពីសម្រស់ធម្មជាតិរបស់នាង ត្រូវបានគេចែករំលែកយ៉ាងផុសផុល ហើយបានធ្វើឲ្យមហាជនសម្តែងនូវក្តីអាណិតគ្រប់ៗគ្នា នៅពេលបានឃើញពីការតស៊ូរបស់នាងក្នុងគ្រួសារដ៏ក្រីក្រមួយ។

ពិតណាស់ ដោយសារតែឃើញភាពស្រស់ស្អាតពីធម្មជាតិរបស់នាង នៅពេលនោះ ក៏មានបណ្តាហាងសម្ផស្សមួយចំនួន បានហៅទៅថតផ្សាយពាណិជ្ជកម្ម ដើម្បីផ្តល់លុយកាក់ដល់នាង យកទៅជួយដោះស្រាយជីវភាពឪពុកម្តាយ និងមានសប្បុរសជនចិត្តធម៌ជាច្រើន ក៏បានជួយឧបត្ថម្ភជាហូរហែ។ ជាពិសេសក្នុងនោះ ឯកឧត្តម ស្រី ចំរើន បានទទួលចិញ្ចឹមជាកូនធម៌ផងដែរ។

ដោយឡែក ក្រឡេមកមើលពីជីវិតរស់នៅបច្ចុប្បន្នរបស់នាង ឃើញថា ស្រីនីត បានកំពុងវិវត្តខ្លួនកាន់តែប្រសើរច្រើន ជាមួយរូបសម្រស់ ការតុបតែងខ្លួន និងសូម្បីសាច់ឈាមក៏ស្រស់ថ្លាថែមទៀតផង ពោលគឺអាចនិយាយបានថា ជីវិតរបស់នាងនៅពេលនេះ ស្ទើរតែផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុងតែម្ដង ចាប់តាំងពីបានមានឈ្មោះល្បីក្នុងបណ្ដាញសង្គមមក ហើយក៏មានអ្នកជួយទំនុកបម្រុងលើការរស់នៅរបស់នាង។

សូមបញ្ជាក់ថា ក្មេងស្រីរូបនេះ ត្រូវបានដឹងថា កំពុងចំណាយពេលរៀនសូត្រ និងឆ្លៀតធ្វើការជាអ្នកឆុងកាហ្វេ នៅក្នុងហាងកាហ្វេ នៃសួនសត្វមួយកន្លែង ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ នៅឯស្រុកកំណើតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×