Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់ល្បីពេក! តែងខ្លួនជាសង្ឃ ផាត់មុខរាំជាមួយ​ស្រី​ស្អាត​បង្ហោះ TikTok មិន​ខ្វល់​តម្លៃសាសនា ព្រះតេជគុណ ហាក់ សៀងហៃ ប្រតិកម្មខ្លាំងៗ…

spot_img

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា បច្ចុប្បន្ននេះ បណ្តាញសង្គម Tik Tok គឺពិតជាកំពុងពេញនិយមខ្លាំងណាស់ សម្រាប់អ្នកមនុស្សទូទៅ ជាពិសេសពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជា នាំគ្នាលេងព្រោងព្រាតតែម្តង។ ពិតណាស់ ដើម្បីឲ្យវីដេអូរបស់ខ្លួន ទទួលបានការទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពួកគេបានបង្កើតវីដេអូកម្សាន្តប្លែកៗ។

តែទោះជាយ៉ាងណា ក្នុងនោះ អ្នកខ្លះព្រោះតែចង់ល្បីខ្លាំងពេក ក៏រកនឹកផលិតវីដេអូដ៏មិនសូវសមរម្យសោះឡើយ។ ជាក់ស្តែង វីដេអូ Tik Tok មួយនេះ បានកំពុងធ្វើឲ្យផ្ទុះការរិះគន់ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ហើយក្នុងនោះ ក៏បានធ្វើឲ្យព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ ប្រតិកម្មខ្លាំងៗ ចំពោះបុគ្គលប្រុសស្រី១គូនៅក្នុងវីដេអូនេះ ខណៈដែលខាងប្រុសបានតែងខ្លួនធ្វើជាសង្ឃ ផាត់មុខរាំលំនាំបទ Are you ok បង្ហោះលើ Tiktok ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សាសនារដ្ឋ និងសូមអោយអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់។

ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានបង្ហោះសារប្រតិកម្មនៅលើគណនីហ្វេសប៊ុករបស់ព្រះតេជគុណផ្ទាល់ថា៖ «តើបុគ្គល២នាក់ជាបងប្អូនខ្មែរយើង ឬបរទេស ប្រសិនបើជាខ្មែរយើងមែន គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ យករូបភាពសាសនាជាសាសនារបស់រដ្ឋមកលេងសើច ។ ផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។ (ក្នុងករណីថា សាមីជននិយាយសុំទោសហើយចប់ តើនីតិរដ្ឋរបស់ប្រទេស ឬតម្លៃរបស់ច្បាប់ដែលអនុមតិដោយអង្គនីតិប្បញ្ញតិ្តនៅត្រង់ណា ? សូមពិចារណាដោយយោនិសោមនសិការៈ)»។

ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គម ក៏បានចែករំលែកឲ្យមហាជនបានស្គាល់ពីតួស្រីស្អាត ដែលគណនីហ្វេសប៊ុកឈ្មោះ ភី សម័យ​គឺជានិស្សិតរៀនផ្អែកគណនេយ្យ នៅវិទ្យាស្ថានល្បីឈ្មោះមួយនៅក្នុងទីក្រុងភ្នំពេញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×