Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំទោសទៀតហើយ! ក្រោយតែងខ្លួនជាសង្ឃរាំ TikTok រហូតព្រះតេជគុណ ហាក់ សៀងហៃ បញ្ចេញប្រតិកម្ម ពេលនេះបុគ្គលទាំងពីរចេញមុខសុំទោស ដោយលើកឡើងថា…

spot_img

ប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ចំពោះតារា TikTok មួយគូ ដែលខាងស្រីជាភេទទី៣ មានរូបឆោមដ៏ស្រស់ស្អាត បានផលិតវីដេអូដ៏មិនសមរម្យ ដោយខាងតួប្រុសបានតែងខ្លួនជាសង្ឃ ផាត់មុខ ដងខ្លួនឡើងខ្មៅងងិត រាំបទថ្មីស្តាយល៍ Are you ok ឃើញថាទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

តែទោះជាយ៉ាងណា ក្រោយវីដេអូនេះបានផ្ទុះល្បីខ្លាំង ជាមួយមហាជនក៏ចាប់ផ្តើមរិះគន់ឡើងកក្រើក ក្នុងនោះ ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះបុគ្គល១គូនៅក្នុងវីដេអូនេះ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សាសនារដ្ឋ និងសូមអោយអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់។

ព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានបង្ហោះសារប្រតិកម្មនៅលើគណនីហ្វេសប៊ុករបស់ព្រះតេជគុណផ្ទាល់ថា៖ «តើបុគ្គល២នាក់ជាបងប្អូនខ្មែរយើង ឬបរទេស ប្រសិនបើជាខ្មែរយើងមែន គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ យករូបភាពសាសនាជាសាសនារបស់រដ្ឋមកលេងសើច ។ ផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ។ (ក្នុងករណីថា សាមីជននិយាយសុំទោសហើយចប់ តើនីតិរដ្ឋរបស់ប្រទេស ឬតម្លៃរបស់ច្បាប់ដែលអនុមតិដោយអង្គនីតិប្បញ្ញតិ្តនៅត្រង់ណា ? សូមពិចារណាដោយយោនិសោមនសិការៈ)»។

ដោយឡែក នៅមុននេះបន្តិច (ថ្ងៃទី១ ខែវិច្ចកា ឆ្នាំ២០២១) បុគ្គលប្រុសស្អាត ស្រីស្អាតទាំងពីរ បានចេញមុខសុំទោសជាសាធារណៈហើយ។ ក្នុងនោះ ស្រីស្អាត ភី សម័យ បានរៀបរាប់ទាំងទឹកមុខស្រងោតស្រងាត់ថា ពួកខ្លួនពិតជាបានដឹងនូវកំហុសដ៏ធ្ងន់នេះ និងថា ពួកខ្លួនបានផលិតវីដេអូនេះឡើង ព្រោះតែសប្បាយភ្លេចខ្លួន ពុំបានគិតពិចារណា ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនា និងក៏សូមឲ្យក្រសួងធម្មការ និងសាសនា និងព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មេត្តាអធ្រាស្រ័យ អភ័យទោសដល់ពួកខ្លួនផង។

គួរបញ្ជាក់ថា ទង្វើរធ្វើឲ្យអាប់ឱនដល់តម្លៃព្រះពុទ្ធសាសនា បែបៗនេះ គឺបានកើតឡើងជាញឹកញាប់រួចមកហើយ ប៉ុន្តែ ចុងក្រោយ ក្រុមបុគ្គលដែលបានប្រព្រឹត្តខុស គឺបានត្រឹមចេញមុខសុំទោសប៉ុណ្ណោះ ដោយយកលេសដ៏ហួសចិត្តថា ពួកគេពុំបានគិតវែងឆ្ងាយ និងធ្វើរឿងនេះឡើង មិននឹកស្មានមហាជនរិះគន់។

តែទោះជាយ៉ាងណា មហាជនបានលើកឡើងថា ប្រសិនបើសមត្ថកិច្ចពាក់ព័ន្ធ បន្តអនុគ្រោះដល់បុគ្គលយកសាសនាមកលេងសើចរបៀបៗនេះ នោះគេជឿថា នៅថ្ងៃក្រោយ នឹងកើតមានរឿងនេះទៀត ព្រោះគ្រាន់តែលើកដៃសុំទោស រួចខ្លួន…!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×