Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រាបៀរ អាន់ឆ័រ រូប​រាង​ថ្មី​ រំលេច​ពី​កិត្តិនាម​ និង​គុណភាព​លំដាប់​អន្តរជាតិ ដោយ​រក្សា​នូវ​ រសជាតិ​ដើម ស្រាល ស្រទន់ ល្អ​ឥត​ខ្ចោះ​តែ​មួយ​គត់​របស់​ខ្លួន

spot_img

រាជធានីភ្នំពេញ ៖ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវរូបរាងកំប៉ុងថ្មី របស់ខ្លួន ហើយកាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅ ក្នុងកម្មវិធីសម្ពោធ ដោយមានការចូលរួមជាកិត្តិយស ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និង ជាទូតសុច្ឆន្ទៈ លោក ខេម រៈ សិរីមន្ត និង តារា បណ្តាញ សង្គម ជា ច្រើន រូប ផ្សេង ទៀត ។

រូប រាង ដ៏ ស្រស់ ស្អាត នេះ ត្រូវ បាន រំលេច ដោយ រលក ពណ៌ខៀវ នៅ លើ ផ្ទៃកំប៉ុង ពណ៌ ក្រហម លាយ ទឹក ប្រាក់ដ៏ ភ្លឺចែង ចាំង ដែលធ្វើ ឲ្យ រូប សញ្ញា យុទ្ធថ្កាកាន់ តែ លេច ធ្លោ ព្រម ទាំង បង្ហាញពី ភាព ស្រាលស្រទន់ នៃ រស ជាតិ គុណភាព ខ្ពស់ នៃ ស្រាបៀរ អាន់ ឆ័រ។

ជាមួយ នឹង វិសាល ភាព នៃ ប្រវត្តិ នៃ ការ កកើត របស់ ខ្លួន តាំង ពី ឆ្នាំ ១៩៣៣ ក្នុង ប្រទេស សិង្ហបុរី ស្រាបៀរ អាន់ ឆ័រ បាន ក្លាយ ជា ស្រាបៀរ ដែល ប្រជា ជន កម្ពុជា និយម ពិសារ អស់ រយៈពេល ជាង ៨៨ ឆ្នាំ ។ ហើយ រូបរាង ថ្មី ដ៏ ស្រស់ ឆើត ឆាយ របស់ ស្រាបៀរ អាន់ ឆ័រ មិន ត្រឹម តែ ឆ្លុះ បញ្ចាំង ពី កិត្តិនាម ដែល មាន អស់ រយៈពេល ជា យូរ លុងមក ហើយ តែ វា ក៏ ជា សក្ខីភាព នៃ ការ រីក ចម្រើន នៃ អ្នក ជំនាន់ ក្រោយ ផង ដែរ ។ ស្របៀរ អាន់ ឆ័រ បាន ក្លាយ ជា ស្រាបៀរ ដែល តំណាង ឲ្យ ភាព រីក រាយ នៃ ការ ជួប ជុំ របស់ អ្នក រាល់ គ្នា ។

ការ បង្ហាញ នូវ ស្រាបៀរ អាន់ ឆ័រ កំប៉ុង ថ្មី ត្រូវ បាន ប្រារព្ធធ្វើ ឡើង ដោយ ការ សម្តែង រាំ យ៉ាង ពិសេស សបញ្ជាក់ ពី ភាព វិវត្តិ ខ្លួន របស់ ស្រាបៀរ អាន់ ឆ័រ អស់ រយៈពេល ជា ច្រើន ឆ្នាំ កន្លង មក នេះ ។ កម្មវីធី នេះ ក៏មានវត្តមាន កញ្ញា សុភ័ក្រ កុសុម៉ា និង លោក គឿន នភាល័យ ជាពិធីករ នៃ កម្មវិធី រួម ជា មួយ នឹង តារាកិត្តិយស ជា ច្រើន រូបរួម មាន នាយ ព្រែក អ្នក នាង សោម ស្រីនាថ និង លោក សយ សេង ហួរ ដែល បាន តុបតែង នៅ ក្នុង ស្ទាយ នៃរូប រាង ថ្មី របស់ ស្រាបៀរ អាន់ ឆ័រ ។

ទូត សុច្ឆន្ទៈ របស់ ស្រាបៀរ អាន់ឆ័រ លោក ខេម រៈ សិរីមន្ត បាន បង្ហាញ ពី ចំណាប់ អារម្មណ៍ផ្ទាល់ ខ្លួន របស់ លោក ទៅ លើ រូប រាង ថ្មី របស់ ស្រាបៀរ អាន់ ឆ័រ ថា បាន ធ្វើ ឲ្យ លោក ចងចាំពី អនុស្សាវរីយ៍ ល្អៗ ដែល លោក មាន ជាមួយ នឹង ក្រុម គ្រួសារ និង មិត្ត ភក្តិ របស់ លោក ។

លោក បាន និយាយ ថា ៖ «ស្រាបៀរ អាន់ឆ័រ បាន នៅ ជា មួយពួក យើង អស់ រយៈពេល ជា យូរ លុង ណាស់ មក ហើយ វា ក៏ បាន ក្លាយ ជា ចំណែក មួយ នៃគ្រប់ ពេល វេលា រីក រាយ របស់ ខ្ញុំដែរ ។ ខ្ញុំ ពិត ជា រំភើប និង រីក រាយ ចំពោះ ការ ផ្លាស់ ប្តូរ រូប រាង ថ្មី របស់ ស្រាបៀរ អាន់ ឆ័រ ហើយ ខ្ញុំ សង្ឃឹម ថា អ្នក ទាំង អស់ គ្នា នឹង រង់ចាំស្វាគមន៍ ស្រាបៀរ អាន់ឆ័ររូប រាង ថ្មី ជាមួយ ខ្ញុំ ទាំង អស់ គ្នា ជាមួយ នឹង រស ជាតិ ស្រាល ស្រទន់ ងាយ ពិសារ ដូច ដើម ។ »

ដើម្បី ប្រារព្ធ កម្ម វិធី សម្ពោធ រូប រាង ថ្មី ដ៏ ឱឡារិក នេះ ស្រាបៀរ អាន់ឆ័រ បាន ធ្វើ ការ ផ្តល់ ជូន យ៉ាង ពិសេស ទៅ កាន់អតិថិជន និង អ្នក គាំទ្រ របស់ ខ្លួន ជាមួយ នឹង ការ ចែក ជូន ស្រាបៀរ អាន់ ឆ័រ ចំនួន ៣កេស ដល់ អ្នក ដែល បាន ធ្វើ ការ ថត រូប របស់ ខ្លួន ជាមួយ នឹង ស្រាបៀរ អាន់ ឆ័រ កំប៉ុង ថ្មី ផុស នៅ លើ ហ្វេស ប៊ុក ជាមួយ នឹង ពាក្យ #NewLook #SameSmoothTaste។

អំពីស្រាបៀរ អាន់ឆ័រ

ស្រាបៀរ អាន់ ឆ័រ គឺជា ស្រាបៀរ ប្រកប ដោយ កិត្តិនាម មួយ ក្នុង ចំណោមម៉ាក ស្រាបៀរ ផ្សេងៗ ទៀត របស់ ក្រុម ហ៊ុន ហ៊ិននីគែន ខេមបូឌា ។ មាន ដើម កំណើតពី ប្រទេស សិង្ហបុរី កេរ្តិ៍ឈ្មោះ របស់ ស្រាបៀរ អាន់ ឆ័រ បាន ល្បី រីក សុះ សាយ នៅ ជុំ វិញ សកល លោក។ ជាមួយ នឹង ការ ប្តេជ្ញា របស់ ខ្លួន ក្រោម អត្តសញ្ញាណ « ស្រាបៀរ សម្រាប់ ពេល វេលា ល្អៗ» ស្រាបៀរ អាន់ ឆ័រ បាន ក្លាយ ជា ស្រាបៀរ ដ៏ពេញ និយម របស់ ប្រជា ជន កម្ពុជា ជាមួយ នឹង រស ជាតិ ដ៏ល្អឥតខ្ចោះ តែ មួយ គត់ ស្តង់ ដារ អន្តរជាតិ ។ រសជាតិ ដ៏ ស្រទន់ នេះ បាន ទាក់ ទាញអ្នក គាំទ្រ មក ពី គ្រប់ ស្រទាប់ និង គ្រប់ វិស័យ ឲ្យ កាន់ តែ និយម ចូល ចិត្ត និង គាំទ្រ កាន់ តែ ច្រើន ឡើង ពី មួយ ថ្ងៃទៅ មួ យ ថ្ងៃ ។ ពួក យើង ពិត ជា មាន មោទនភាព ចំពោះ ស្រាបៀរ អាន់ ឆ័រ ដែល ទទួល បាន គាំ ទ្រយ៉ាង ច្រើន និង បាន ឈ្នះ ពានរង្វាន់ ជាង ៣០ ពីជុំ វិញ ពិភព លោក ។ ថ្មីៗ នេះ ស្រាបៀរ អាន់ ឆ័រ បាន ដាក់ ចេញ នូវ ស្រាបៀរ អាន់ ឆ័រ វ៉ាយ ផលិត ពី អង្ករបាត់ ដំបង ដ៏ ប្រណីតដែល ស័ក្តិសម ឥត ខ្ចោះ សម្រាប់ ការ ទទួល ទាន ជាមួយ អាហារ គ្រប់ មុខ ។

អំពីក្រុមហ៊ុន ហ៊ិននីគែនកម្ពុជា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល មាន ឈ្មោះ ដើម ថាជា ក្រុម ហ៊ុន Cambodia Brewery Limited (CBL) ត្រូវ បាន បង្កើត ឡើង នៅ ក្នុង ឆ្នាំ ១៩៩៤ ។ សព្វ ថ្ងៃនេះ ក្រុម ហ៊ុន ហ៊ិននីគែន ខេមបូឌា មាន ចំណែក ទីផ្សារផ្នែក បុព្វលាភ នាំមុខ គេ និង ជា ក្រុម ហ៊ុន ស្រាបៀរ ឈាន មុខ គេនៅ ក្នុង ទីផ្សារ ស្រាបៀរ ប្រចាំ ប្រទេស កម្ពុជា ។ ក្រុម ហ៊ុន ហ៊ិននីគែន ខេមបូឌា បាន ផ្តល់ ឱកាស ការងារ ជាង ៧០០ កន្លែង ដល់ ប្រជា ជន ក្នុង ប្រទេស កម្ពុជា ។ ក្រុម ហ៊ុនហ៊ិននីគែន ខេមបូឌា បាន ផលិត ចែក ចាយ និង ដាក់ ចេញ លើ ទីផ្សារ នូវ ម៉ាក ស្រាបៀរ ទាំង ក្នុង តំបន់ និង អន្តរជាតិ របស់ ខ្លួន រួម មាន ស្រាបៀរ ហ៊ិននីគែន Tiger អេប៊ីស៊ី អ៊ិចស្ត្រាស្តោត អាន់ឆ័រ និង ហ្គោល ក្រោននៅ ពេញ ផ្ទៃ ប្រទេស ។ ដូច គ្នា នឹង ការ ដំណើរ នៅ ពីជុំ វិញ ពិភព លោកដែរ ក្រុម ហ៊ុនហ៊ិននីគែន ខេមបូឌា ប្តេជ្ញា លើ ការ បង្កើត ថ្មី ការ បណ្តាក់ ទុន រយៈពេល វែង ការ ដាក់ លក់ ប្រកប ដោយ គោល ការណ៍ និង ផ្តោត លើ ការ គ្រប់ គ្រង តម្លៃ ។ ក្រោម ពាក្យ ស្លោក « ស្រាបៀរ សម្រាប់ ពិភព លោក ឲ្យ កាន់ តែប្រសើរ» និរន្តរភាព ត្រូវ បាន ឆ្លាក់ នៅ ក្នុង បេះ ដូង នៃ អជីវកម្ម របស់ យើង៕ រក្សាសិទ្ធិដោយ៖ CEN

spot_img