Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ឌួង ឆាយ ទម្លាយ​រូប​វីដេអូ​ចាប់​បាន​ស្តែងៗ អតីត​ភរិយា ដេត ម៉ាលីណា ចូល​ក្លឹប ហើយ​ថែម​ទាំង…

ប្រិយមិត្តអ្នកតាមដានរឿងរ៉ាវគ្រួសារលោក ឌួង ឆាយ និងអតីតភរិយារបស់លោកអ្នកនាង ដេត ម៉ាលីណា ប្រាកដជាបានដឹងហើយ ដែលកាលពីពេលថ្មីៗនេះ នៅក្នុងការ Live វីដេអូបកស្រាយករណីបើករថយន្ត Rolls Royce បុកទ្រូងផ្លូវ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ក្នុងនោះ​ អ្នកនាង ដេត ម៉ាលីណា បាននិយាយយ៉ាងឡូយ ទៅកាន់អ្នករិះគន់ទៅលើមនុស្សស្រីដើរផឹកដាច់យប់ថា បើមិនឲ្យផឹក តើផលិតស្រាមកធ្វើអ្វី និងបើមិនឲ្យចូលក្លឹប សួរថាតើបង្កើតមកធ្វើអ្វីដែរ!!។

ពិតណាស់ រឿងអាស្រូវអ្នកនាង ដេត ម៉ាលីណា ដើរផឹកដាច់យប់ ពុំត្រឹមតែលោក ឌួង ឆាយ ជាអតីតស្វាមី បានដឹងសឹងគ្រប់ពេលវេលាការចេញចូលប៉ុណ្ណោះទេ គឺសូម្បីតែ ដេត ម៉ាលីណា ខ្លួននាងផ្ទាល់ ក៏បានទម្លាយលួចចេញទៅផឹកទាំងបំពានបំរាមគោចរ ទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសារសំលេងវីដេអូបែកធ្លាយមួយ កាលពីកន្លងទៅផងដែរ។

ជាក់ស្តែង ក្រោយពីបានឃើញរូបភាព និងវីដេអូចាប់បាន ដេត ម៉ាលីណា ចូលក្លឹបជាមួយមិត្តភក្តិ ដែលត្រូវបានទម្លាយចេញដោយលោក ឌួង ឆាយ ធ្វើឲ្យមហាជនពិតជាស្រឡាំងកាំងតែម្តង។ ហើយតាមរយៈរូបភាព និងវីដេអូស្តែងៗនេះផងដែរ លោក ឌួង ឆាយ ក៏បានភ្ជាប់សាររៀបរាប់ទាំងហួសចិត្តថា៖ «ចេះខ្មាស់គេដែរបានខំដើរឱនមុខ។ សុខចិត្តអោយអ្នកបើកឡានជូនកូនស្រីពៅមកផ្ទះដើម្បីខ្លួនឯងប្រញាប់ទៅក្លឹបផឹកស្រវឹងជោគជាំដល់ម៉ោង 3 ភ្លឺ 2 ថ្ងៃជាប់គ្នា។ គ្រាន់ជូនកូនស្រីមកផ្ទះសិនក៏មិនបាន នេះហើយអ្នកម្តាយដូចឡាំយ៉ងមិនខុសសូម្បីបន្តិច។ ដើរផឹកសុីកន្លែងមនុស្សច្រើនមិនខ្លាចឆ្លងកូវិតរួចចម្លងមកកូនៗ។ សូមអរគុណពូមីងបងប្អូនជាច្រើនដែលបានផ្ញើមកខ្ញុំ និងលើកទឹកចិត្តខ្ញុំអោយប្តឹងទាមទារសិទ្ធិចិញ្ចឹមកូនៗមកវិញ។ ខ្ញុំសង្ឃឹមជឿជាក់តុលាការនឹងផ្តល់អទិភាពសំរាប់ខ្ញុំដើម្បីទទួលបានសិទ្ធិចិញ្ចឹមកូនៗត្រលប់មកវិញ។ អានិតតែកូនៗខ្ញុំទេ ឌួង ឆាយ»។

ជាមួយទង្វើអតីតភរិយា ដើរផឹកចូលក្លឹបសប្បាយ ហាក់មិនសូវខ្វល់ពីកូនៗបែបនេះ លោក ឌួង ឆាយ ក៏បានបញ្ជាក់តាមរយៈខមិនយ៉ាងខ្លីថា៖ «អោយតែកូនៗមកខ្ញុំមកចប់បញ្ហាហើយ ចង់នាងទៅជាស្អីក៏ខ្ញុំមិនខ្វល់ដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×