Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! សួនកម្សាន្តសៀងហៃ ចាក់សោ​ភ្ញៀវទេសចរ​ជាង ៣ ម៉ឺននាក់ បន្ទាប់​​​មាន​​ករណី​នេះ​បាន​កើត​ឡើង… (វីដេអូ)

spot_img

សួនកម្សាន្ត សៀងហៃ ឌីស្នីលែន (Disneyland) បានចាក់សោទ្វាររបស់ខ្លួន ទៅលើភ្ញៀវទេសចរប្រហែល ៣៤,០០០ នាក់ និងបុគ្គលិក ដើម្បីធ្វើតេស្តពួកគេរកមេរោគ បន្ទាប់ពីស្រ្តីម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវិដ-១៩។

ជាក់ស្តែង ស្ត្រីម្នាក់មកពីទីក្រុង Hangzhou ក្បែរនោះ បានធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ កាលពីចុងសប្តាហ៍មុន ហើយបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 ដែលជំរុញឱ្យមានការឆ្លើយតបយ៉ាងម៉ត់ចត់បំផុត ពីសួនកម្សាន្ត។

កាលពីថ្ងៃអាទិត្យ ក្រុមគ្រួពេទ្យជួរមុខក្នុងស្លៀកពាក់ឈុត Hazmat បានចូលសួនកម្សាន្ត ហើយបានធ្វើតេស្តមនុស្សគ្រប់គ្នា មុនពេលអនុញ្ញាតឲ្យពួកគេអាចចាកចេញ ដែលក្នុងនោះរួមទាំងភ្ញៀវ និងបុគ្គលិកផងដែរ។
ការធ្វើតេស្តនេះមានរយៈពេលជាច្រើនម៉ោង បន្ទាប់ពីសួនកម្សាន្តត្រូវបានបិទ ហើយទីបំផុតមនុស្សអាចចាកចេញពីឧទ្យាន នៅពាក់កណ្តាលអធ្រាត្រ។

អ្នកទស្សនាសួនកម្សាន្ត ត្រូវបានអមដំណើរត្រឡប់ទៅផ្ទះវិញ តាមរយៈឡានក្រុងពិសេសចំនួន ២២០ គ្រឿង។ គេក៏មិនបានដឹងថា តើស្ត្រីដែលបានធ្វើតេស្តវិជ្ជមាន បានទៅលេងសួនកម្សាន្ត ឬអត់នោះទេ នេះបើយោងតាម ​​Bloomberg។

កាលពីថ្ងៃចន្ទ អ្នកទស្សនាសួនកម្សាន្ត និងបុគ្គលិកចំនួន ៣៤,០០០ នាក់ បានធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែកពីគេ រយៈពេល២ថ្ងៃ មុនពេលធ្វើតេស្តឡើងវិញ។ ឧទ្យាននេះនឹងត្រូវបានបិទចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែវិច្ឆិកា ស្របតាមតម្រូវការរកជំងឺរាតត្បាតរបស់ឧទ្យាន។

យោងតាមគេហទំព័រ Shanghai Disneyland ឧទ្យានរក្សាសិទ្ធិក្នុងការបដិសេធមិនទទួលយកភ្ញៀវ ដែលមានប័ណ្ណចូលទស្សនា នៅថ្ងៃដែលត្រូវបានព្យាករណ៍ថានឹងមានអ្នកចូលទស្សនាដ៏ច្រើន។ នេះ​គឺអនុលោមតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល​ស្តីពីសមត្ថភាពអតិបរមារបស់មេរោគកូវីដ-១៩។

សួនកម្សាន្តបានសរសេរនៅក្នុងសេចក្តីប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា “យើងនឹងជូនដំណឹងដល់ភ្ញៀវភ្លាមៗ នៅពេលដែលយើងមានកាលបរិច្ឆេទបញ្ជាក់ដើម្បីបន្តប្រតិបត្តិការ” ។ “យើងសូមអភ័យទោសចំពោះភាពរអាក់រអួល ហើយនឹងផ្តល់ការបង្វិលសង ឬការផ្លាស់ប្តូរសម្រាប់ភ្ញៀវទាំងអស់ ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលនេះ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×