Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត! រូបថត១សន្លឹក ក្មេងប្រុសម្នាក់យកស្បោងច្រកកាតចាក់វ៉ាក់សាំង ច.ងភ្ជាប់អាវ ធ្វើឲ្យចាប់អារម្មណ៍ខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ទោះចៅមិនមានស្បែកជើងពាក់ តែតាជឿថា…

spot_img

ក្មេងប្រុសក្រីក្រម្នាក់ ដែលស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សមួយកំប្លេដ៏ចាស់ និងថែមទាំងយកស្បោងច្រកកាតចាក់វ៉ាក់សាំង ចង់ភ្ជាប់អាវ ដើម្បីបង្ហាញថារូបគេត្រូវបានចាក់វ៉ាក់សាំងរួចហើយ បានធ្វើឲ្យមហាជនសម្តែងនូវក្តីស្រណោះជាខ្លាំង ព្រោះថាក្មេងប្រុសរូបនេះ ពុំត្រឹមតែគ្មានអាវស្អាតល្អដូចកូនគេដទៃទេ គឺសូម្បីតែស្បែកជើងក៏គ្មានពាក់ដែរ។

តែយ៉ាងណាមិញ រូបថតមួយសន្លឹក ដែលត្រូវបានចែករំលែកនេះ ក៏បានធ្វើឲ្យសម្តេចតោជោ ហ៊ុន សែន មានការចាប់អារម្មណ៍ ហើយសម្តេចក៏មានពាក្យពេចន៍សម្តែងនូវការកោតសរសើរដល់ក្មេងប្រុសរូបនេះ ដែលបានពាក់ម៉ាស់ត្រឹមត្រូវ និងសូម្បីបានទៅចាក់វ៉ាក់សាំងរួចហើយផងដែរ។

នេះបើតាមទំព័ហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅមុននេះបន្តិច (ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១) បានបង្ហោះរូបថត១សន្លឹករបស់ក្មេងប្រុសម្នាក់នោះ និងភ្ជាប់សារយ៉ាងដូច្នេះថា៖ ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាព ចំពោះចៅៗដែលចង់រៀនសូត្រ។

ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។

ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថា ចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។

សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ សេចក្តីចំរើន និងរៀនសូត្របានល្អ។

ដោយឡែក បើយោងតាមអ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកឲ្យដឹងថា ក្មេងប្រុសសិស្សសាលាម្នាក់នេះ គឺស្ថិតក្នុងចំណោមសិស្សានុសិស្ស រៀននៅសាលាបឋមសិក្សាមួយកន្លែង នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×