Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់កហ្មង! ព្រះសង្ឃមួយអង្គ សុខៗបានគេ​ជេរ​ផ្អើល បន្ទាប់​ចេញ​មក​វែក​ញែក​បុណ្យ​បាប រឿង​មេ​ប៉េអឹម ធ្វើទា.រុណ​កម្ម​ក្មេង​ស្រី​២​នាក់​ បង្ខំ​សុីអា.ចម៌ឆ្កែ…

រឿងរ៉ាវទាក់ទងមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ ប្រើអំពើហិង្សាទៅលើក្មេងស្រី២នាក់ជាកូនឈ្នួល ដោយទ.ះកំផ្លៀង យកជើងម៉ាវា.យ បង្ខំឲ្យសុីអា.ចម៌ឆ្កែ និងឲ្យដេកឱបផ្នូរខ្មោចឆ្កែ១យប់ ដោយសារខឹងក្មេងស្រីទាំងពីរធ្វើឲ្យសត្វឆ្កែរបស់ខ្លួនងា.ប់ បានបង្ករលកកំហឹងយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនពេញផ្ទៃប្រទេសតែម្តង។

ក្រោយករណីនេះបានកើតឡើង ខណៈកំហឹងមហាជនបានផ្ទុះឡើង លោក ទេព ហ៊ុយ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួមជាគូកនម្នាក់ទៀត ដែលរួមដៃប្រើអំពើហិង្សាទៅលើក្មេងស្រីទាំងពីរ បន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការ ដោយគ្មានការលែងទោសឲ្យបានឡើយ ព្រោះទង្វើបែបនេះត្រូវបានចាត់ទុកថាជា ទង្វើពាលដ៏អមនុស្សធម៌បំផុត ហើយក៏មិនត្រូវទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតដែរ។

យ៉ាងណាមិញ ចំពោះមូលហេតុដែលនាំឲ្យកើតមានរឿងរ៉ាវនេះឡើង នោះបើតាមក្មេងស្រីរងគ្រោះទាំងពីរបានប្រាប់ឲ្យដឹងថា ពួកនាងបានធ្វើឲ្យឆ្កែរបស់ម្ចាស់ផ្ទះងាប់ គឺដោយសារតែពួកនាងខឹងកូនស្រីពៅលោក ទេព ហ៊ុយ ជេរដៀលមកលើពួកនាងសុទ្ធតែ «ពូជមីឆ្កែ…»។ តែដោយឡែក បើអ្នកលេងបណ្តាញសង្គម បានទម្លាយឲ្យដឹងថា ក្មេងស្រីទាំងពីរនាក់នោះ បានស.ម្លាប់ឆ្កែម្ចាស់ផ្ទះដោយជ្រ.មុជទឹក។

ជាមួយគ្នានេះផងដែរ រួមចំណែកក្នុងរឿងរ៉ាវកំពុងផ្ទុះនេះ ព្រះសង្ឃមួយអង្គមានគណនីហ្វេសប៊ុកឈ្មោះ កំចាត់ សភាវៈអាក្រក់ បានលើកហេតុផលបណ្យបាបបែបនេះថា៖ «អាត្មាសុំបញ្ចេញជាយោបល់ខ្លះៗ សង្ឃឹមថា ញាតិញោម យោគយល់នូវសំណេរនេះផង ករណីបុរស PM មកវាយក្មេងស្រីវាបទល្មើស តែបើករណីប្អូនទាំង២យកឆ្កែទៅជ្រមុ.ជទឹក សងសឹកម្ចាស់ឆ្កែវាជាផលបាប សូម្បីកានិយាយស្ដីក្នុងវីឌីអូ គ្មានកាអាណិតសត្វសូម្បីបន្តិច មានញោមមួយចំនួនអាណិតក្មេងស្រី តែកុំភ្លេចគិតពីភាពឃោរឃៅរបស់គាត់ វាមិនមានទោសអីទេ ក្មេងត្រឹម១២ឆ្នាំក្នុងការសម្លាប់សត្វ ទាល់តែមនុស្សធំបានមានទោស ខុសសងខាង ហេតុអ្វីខឹងគោវាយរទេះ ការផុសនេះអោយក្មេងៗកុំអោយមានគំនិតឃោរឃៅចំពោះសត្វ អាត្មានិយាយតាមត្រង់ បើក្មេងមិនស.ម្លាប់សត្វឃោរឃៅក មិនមានវាចាអ្វីទេ សម្រាប់អាត្មា គឺ PM និងកុមាទាំងពីរសុទ្ធតែខុស»។ ព្រះសង្ឃខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា «អាត្មានិយាយតាមកាពិត មិនគាំទ្រខាងណាទេ PM ខុសច្បាប់ជាប់គុក ឯក្មេងស.ម្លាប់សត្វមានទោសធ្លាក់នរក កម្មពារមានពិត កាលអាយុ៥ឆ្នាំ អាត្មាទាត់ឆ្មារស្លា.ប់ ឥលូវជើងឆ្វេងដែលទាត់ឆ្មារ ហើមរហូតដល់ឥលូវ កម្មពារមានពិត ផុសក្នុងន័យអោយក្មេងចេះមានមនោសសញ្ចេតនា»។

ទោះយ៉ាងណា ក្រោយឃើញព្រះសង្ឃខាងលើមានសង្ឃដីការលើកឡើងហេតុផលបុណ្យបាបបែបនេះ ស្រាប់តែមហាជនជាច្រើនដែលមិនយល់ស្រប បានដាក់ទៅវិញថា៖ «បើនិយាយពីបាប គឺបាបពេញផ្ទៃប្រទេសហ្នឹង ឱ្យតែបរិភោគសាច់សត្វ មិនថាជាសត្វអ្វីទេ អោយតែមានជីវិត, ម្នាក់ៗ រកតែសាច់ សត្វ បើគ្មានសាច់ហូបបាយមិនបានទេ គ្មានកម្លាំងទេ ..ល.., ភារកិច្ចខុសគ្នា ទុកឲ្យតុលាការវិនិច្ឆ័យ កុំចេះខុសរឿង, បួសចាស់វស្សាហេីយគួរណាស់បែងចែកល្អអាក្រក់ហេីយ មិនគួរនិយាយចេញមកដូចពួកពាលចឹងទេ​»។ ទន្ទឹមនោះផងដែរ ក្រោយអ្នករិះគន់ចេញមកនិយាយចំៗ និងចំអកឲ្យថា អាត្មាបួសរាល់ថ្ងៃហ្នឹងចូលចិត្តសុីសាច់បាបធ្ងន់ណាស់ ស្រាប់តែព្រះសង្ឃរូបនេះ បាននិយាយថា «អាត្មាមិនដែលឆាន់សាច់ទេជាង៣ឆ្នាំហើយតាំងពីបួសមក ព្រះគុណម្ចាស់ដទៃមិនដឹងទេសម្រាប់អាត្មាអត់ឆាន់សាច់ទេអាណិតសត្វ បើនិយាយមកមើលងាយសត្វ ឆ្កែ អាត្មា ដេកអោបអាត្មាឈឺយកទៅចាក់ថ្នាំ កុំបណ្ដុះគំនិតអោយក្មេងមានភាពឃោឃៅ ប៉េអឹម មានទោស ឯងក្មេងនោះក៌មានទោសធ្លាក់នរកដូចគ្នា សាងអីបាននឹង»៕ រក្សាសិទ្ធិដោយ៖​ លឹម ហុង

×