Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ រឿង​ធំ​ទៀត​ហើយ! សូដា នីតា អស់ការអត់ធ្មត់ ប្រកាសឲ្យ សឿ សុធារ៉ា ចូលខ្លួនដោះស្រាយបន្ទាន់ ពុំនោះទេនឹង…

នៅមុននេះបន្តិច ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ងាត់ៗ ស្រាប់តែតារាសម្តែងអ្នកនាង សូដា នីតា បានបង្ហោះសារប្រកាសអស់ការអត់ធ្មត់ជាមួយនិងតារាសម្តែងស្រី សឿ សុធារ៉ា ដោយបានប្រាប់ទៅកាន់អ្នកនាង សឿ សុធារ៉ា ឲ្យចូលខ្លួនមកដោះស្រាយជាមួយរូបនាងជាបន្ទាន់ បើមិនចង់ឲ្យប៉ូលីសទៅអញ្ជើញដល់ផ្ទះ ឬកន្លែងថតរឿងថ្មី។

ក្នុងនោះ អ្នកនាង សូដា នីតា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានបង្ហោះយ៉ាងក្តៅៗបែបនេះថា៖ «នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹងដីការកោះហៅ រឺមិនចង់អោយគេទៅអញ្ជើញទៅបុ៉ស្តិ៍ប៉ូលីស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់! ការទ្រាំរបស់មនុស្ស គឺ មានកំណត់អ្នកនាងប្អូន»។

តែទោះជាយ៉ាងណា ចំពោះមូលហេតុដែលធ្វើឲ្យតារាសម្តែង សូដា នីតា អស់ការអត់ធ្មត់ជាមួយ សឿ សុធារ៉ា រហូតដល់ថ្នាក់បង្ហោះតាមហ្វេសប៊ុកបែបនេះ គឺគេនៅមិនទាន់ដឹងច្បាស់ពីរឿងហេតុអ្វីនៅឡើយទេ ហេតុដូច្នេះ គឺមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាប៉ុណ្ណោះ។

ចំណែកអ្នកនាង សឿ សុធារ៉ា វិញ ពុំបានឃើញចេញសារឆ្លើយតបអ្វីនោះទេ ដោយគ្រាន់តែស៊ែរផុសអ្នកនាង សូ ដានីតា ដោយគ្មាន Capiton ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×