Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! សូ ដានីសូ ថា សុខចិត្តចោលលុយ ៤ ម៉ឺនដុល្លារ ឲ្យតែ សឿ សុធារ៉ា ហ៊ានលះបង់ធ្វើរឿងនេះ….!

ប្រិយមិត្តជាច្រើនបានទទួលជ្រាប និងភ្ញាក់ផ្អើលរួចហើយ ដែលកាលពីល្ងាចម្សិលមិញនេះ (ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១) តារាសម្តែង សូ ដានីតា ព្រោះតែអស់ការអត់ធ្មត់ បានបង្ហោះសារប្រកាសឲ្យតារាសម្តែង សឿ សុធារ៉ា ចូលខ្លួនដោះស្រាយជាបន្ទាន់ ដោយពុំដឹងថាមានរឿងហេតុអ្វីនោះទេ និងសូម្បីគំរាមថា បើមិនប្រញាប់មកដោះស្រាយទេ ប្រយ័ត្នផ្អើលដល់កន្លែងថតរឿងថ្មី។

តែទោះយ៉ាងណា នៅពេលនេះ មូលហេតុបានបែកចេញហើយ គឺដោយសាររឿង សឿ សុធារ៉ា បានជំពាក់លុយ សូ ដានីតា រហូតដល់ ៤ ម៉ឺនដុល្លារ តែគេចវេសមិនព្រមសង។ នេះបើតាមអ្នកនាង សូ ដានីតា បានបញ្ជាក់ឲ្យមហាជនបានដឹងសាច់រឿងនេះច្បាស់ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីយប់ថ្ងៃទី២ ខែវិច្ឆិកា ដដែល។ អ្នកនាង សូ ដានីតា បានឲ្យដឹងថា ដោយសារតែក្តីអាណិត ឃើញតេមកអង្វរខ្ចីលុយមិនតិចដង ដើម្បីយកលុយទៅបង់ឲ្យកូនតុងទីន ជាហេតុធ្វើឲ្យអ្នកនាងពុំដាច់ចិត្ត ក៏បានឲ្យខ្ចីជាបន្តបន្ទាប់រហូតដល់ទៅ ៤ ម៉ឺនដុល្លារ។

អ្នកនាង ដានីតា បានបន្តថា ប៉ុន្តែ នៅពេលបានលុយសងកូនតុងទីន ស្ងប់រឿងអស់ ស្រាប់តែតទៅទារលុយ លែងលើក ឆាតក៏មិនតប តែលុះដល់ពេលតប បែរជានិយាយគួរឲ្យហួសចិត្តថា (បងខ្ញុំ កើតរោគចិត្តហើយ មានបណ្ណចេញពីពេទ្រ លុយបង ខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់សម្លាប់ខ្លួន សូមបងបំភ្លេចចោលចុះ)។

តែយ៉ាងណាមិញ ជាមួយពាក្យតបដ៏ហួសចិត្ត (ចង់កើតរោគចិត្ត ចង់ឆ្កួត) នេះផងដែរ អ្នកនាង ដានីតា ក៏បានដាក់លក្ខខណ្ឌ១ចំណុច ឡើងញាក់សាច់ថា បើ សឿ សុធារ៉ា ដល់ថ្នាក់ជិតឆ្កួតទៅហើយ អុីចឹងដើរស្រាតតែ១ដង អ្នកនាងសុខចិត្តចោលលុយ ៤ ម៉ឺនដុល្លារ ហ្នឹងមិនស្តាយស្រណោះឡើយ ហើយបើ សឿ សុធារ៉ា ជ្រើសផ្លូវសម្លា.ប់ខ្លួន ព្រោះបំណុលមែន អ្នកនាងក៏អហោសិកម្មអោយចុះ និងថែមចូលលុយបុណ្យខ្មោច 1000$ ថែមទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×