Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះសុំទោស ក៏មិនលើកលែង! ពលរដ្ឋម្នាក់ចេញ​មុខ​ប្តឹង​ហើយ ដោយ​បាន​បញ្ជាក់​ថា….

ថ្មីៗនេះ គណនី TikTok និងហ្វេសប៊ុកឈ្មោះ ភ័យ សម័យ ដែលត្រូវបានដឹងថាជាស្រីស្អាតភេទទី៣ បានចេញមុខរួមជាមួយតួប្រុសម្នាក់ ធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីបានផលិតដ៏មិនសមរម្យ តែងខ្លួនជាសង្ឃរាំបង្ហោះលើ TikTok ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា រហូតព្រះភិក្ខុ បញ្ញាមុនីញាណ ហាក់ សៀងហៃ បានចេញប្រតិកម្មខ្លាំងៗ និងស្នើឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ទៅលើបុគ្គលមួយគូនេះ។

តែបើទោះជាអ្នកទាំងពីរបានចេញវីដេអូ ធ្វើសុំទោសក្រោយបានដឹងពីកំហុសរបស់ពួកខ្លួន ដែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃសាសនា ហើយក៏ត្រូវបានព្រះតេជគុណ ហាក់ សៀងហៃ មិនប្រកាន់យកទោសទណ្ឌយ៉ាងណា ក៏មហាជនមួយចំនួន មិនអាចទទួលយកត្រឹមទម្លាប់ពាក្យសុំទោសបញ្ចប់កំហុសដ៏ផ្គើននេះបានឡើយ ច្បាប់គឺច្បាប់ ហ៊ានធ្វើត្រូវតែហ៊ានទទួល។

ដោយឡែក ប្រជាពលរដ្ឋម្នាក់ ដែលមានឈ្មោះ ឃាន គឹមលាង បានចេញមុខប្តឹងបុគ្គលទាំងពីរនេះ ដើម្បីឲ្យច្បាប់ចាត់វិធានការហើយ។ នេះបើតាមពាក្យបណ្តឹង ដែល CEN ទទួលនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពលរដ្ឋជាដើមបណ្តឹងខាងលើ បានរៀបរាប់ឲ្យដឹងថា សុំប្តឹងម្ចាស់គណនីហ្វេសប៊ុក (Facebook) និងគណនីតិកតុក (TikTok) ឈ្មោះ ភី សម័យ ភេទស្រី និងបក្ខពួក ពីបទ៖ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តារា TikTok រងការចោទប្រកាន់ទាំងពីរ បានធ្វើការបង្ហោះវីដេអូ បង្ហាញជាមួយរូបភាពខាងប្រុសយកស្បង់ជីវរមកស្លៀក នាំគ្នារំញាក់ទៅតាមបទ Are you ok ដែលធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងតែម្តង ព្រោះនេះជាទង្វើដ៏មិនសមរម្យ ដែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាយ៉ាងខ្លាំង។

តាមរយៈទង្វើដែលមិនអាចអត់ឱនឲ្យបាននេះ ពលរដ្ឋខាងលើ បានស្នើសុំឲ្យតុលាការ ជួយរកយុត្តិធម៌ និងផ្តន្ទាទោសបុគ្គលទាំងពីររូបនេះ ទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×