រឿងរ៉ាវរបស់លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយា គឺនៅតែជាចំណាប់អារម្មណ៍ ពីសំណាក់មហាជន ព្រោះតែអ្នកទាំងពីរ បើទោះជាបានលែងលះគ្នាទៅតាមផ្លូវច្បាប់ទៅហើយក៏ពិតមែន ប៉ុន្តែ នៅតែបង្កជារឿងរ៉ាវហែកហួរគ្នាមិនចេះចប់ ពោលគឺពុំបានស្ងប់សុខរៀងៗខ្លួននោះឡើយ។ ពិតណាស់ រឿងរ៉ាវរបស់អ្នកទាំងពីរតែងកើតមានឡើង គឺដោយសារចំណងកូនៗទាំងបី ដែលកំពុងស្ថិតក្រោមការមើលថែចិញ្ចឹមបីបាច់ដោយអ្នកនាង ដេត ម៉ាលីណា។
ពិតណាស់ លោក ឌួង ឆាយ តែងតាមចាប់កំហុសអតីតអតីតភរិយា ជាពិសេសគឺរឿងដើរលេងផឹកស៊ីដាច់យប់ ហាក់មិនគិតខ្វល់ពីកូនៗ ពោលគឺចាប់តាំងបន្ទាប់ពី ដេត ម៉ាលីណា មិនអនុញ្ញាតឲ្យជួបកូនៗ។ តែទោះជាយ៉ាងណា អ្នកនាង ដេត ម៉ាលីណា ក៏បានឆ្លើយតបទៅកាន់អតីតស្វាមី និងអ្នករិះគន់ខ្លួនឲ្យបានដឹងថា រូបនាងមិនមែនដើរផឹកដាច់រាល់ថ្ងៃនោះទេ គឺមានពេលវេលាលំហែកអារម្មណ៍ម្តងម្កាលប៉ុណ្ណោះ ហើយចំពោះរឿងកូនៗទាំងបី គឺរូបនាងចេះគិតមើលថែផ្តល់ភាពកក់ក្តៅហើយ មិនបាច់លោក ឌួង ឆាយ ព្រួយបារម្ភនោះទេ ដោយនាងបានបញ្ចាក់ថា មុននឹងចេញដើរខាងក្រៅ គឺនាងមានម្តាយបង្កើត ម៉ែដោះ ជាអ្នកមើលថែយ៉ាងល្អហើយ និងថា បើនាងមិនស្រលាញ់កូនៗខ្លាំងទេ នោះនាងនឹងប្រគល់ឲ្យ ឌួង ឆាយ ទាំងអស់ សុខចិត្តរស់នៅខ្លួនមួយស្រួលដើរហើរ មិនពិបាករកស៊ីចិញ្ចឹម។
ដោយឡែក ថ្មីៗនេះលោក ឌួង ឆាយ បានបញ្ចេញវីដេអូអតីតភរិយា ដើរលេងចូលក្លឹបជាមួយមិត្តភក្តិយ៉ាងសប្បាយ ដែលធ្វើឲ្យមហាជនផ្ទុះការផ្អើលជាខ្លាំងតែម្តង។ តែទោះជាយ៉ាងណា មហាជនជាច្រើន បានសម្តែងការមិនពេញចិត្ត ចំពោះលោក ឌួង ឆាយ ដែលមិនគួរណាធ្វើរឿងបែបនេះនោះឡើយ។ ក្នុងនោះ មតិអ្នកលេងបណ្តាញសង្គមជាច្រើនជាពិសេសនារីៗ បានធ្វើការរិះគន់ថា៖ «លែងគ្នាដាច់ហើយ ហេតុអីនៅបិទសិទ្ធិគាត់ទៀត មិនយល់ទេ!, បើបងជាបុរសល្អមែន លែងលះគ្នាហើយ កុំនៅរញ៉េរញ៉ៃនិងជីវិតរបស់គេទៀត, លែងគេហើយ នៅតែចាំចាប់កំហុសគេទៀត អាថោក គេគ្មានបេះដូងមែន គេជាមនុស្ស គេក៏ត្រូវមានពេលសប្បាយខ្លះហើយ ម៉េចចង់អោយគេនៅតែផ្ទះអោយអាហែងវ៉ៃនិងមែន, ទៅបួសធ្វើអី បើបួសហើយតាមចងពៀគ្នារហូតអីចឹង? លែងគ្នាហើយ ជាសិទ្ធិរបស់គេតើ ម៉េចប្រុងពេលបុណ្យទានអត់ឲ្យគេដើរលេងសោះហ្មងហី? លែងគេហយ នៅហួងហែងគេទៀត អត់យល់សិទ្ធគេសោះ, សិទ្ធិគេទេ យើងលែងលះនិងគ្នាហើយ ម៉េចក៏នៅតាមរករឿងគ្នាទៀត បើគេដើរលេងក៏គេមានម្តាយឪពុកគេអ្នកមើលថែជំនួសដែរ គេមិនដែលទុកកូនរបស់គេដេកនៅម្នាក់ឯងទេ»។ ដោយឡែក អ្នកគណនីមួយ ស្រាប់តែបានទម្លាយ ឌួងឆាយ ដើរលេងចូល KTV ដែរថា៖ «ចុះបើយប់ថ្ងៃទី២ឈានចូលទី៣ ឃើញ ឌួង ឆាយ ចូល KTV នៅជិតផ្សារបែកចានផ្លូវជាតិលេខ៤ ដែរ ម៉េចមិនថាផង!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


















