Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់ៗ ស្រីស្អាត បេនី យ៉ាំង ត្រៀម​ក្លាយ​ជាម្តាយ​គេ​បាត់ ខណៈ​កំពុង​ពពោះ​​កូន​ដំបូង​សប្តាហ៍​ទី…!

ជឿថាប្រិយមិត្តជាច្រើន ដែលជាអ្នកតាមដានពីជីវិតឯកជនតារាៗ បានស្គាល់រួចហើយ ពីអតីតតារាសម្តែងរូបស្រស់សិចស៊ី បេនី យ៉ាំង ដែលត្រូវបានមហាជនចាត់ទុកថា គឺជាកំពូលអ្នកលេងសម្រស់មួួយរូប ដែលបានឆ្លងកាត់មុខកាំបិតមិនតិចដងនោះទេ។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍ពីជីវិតគូវិញ តារាស្រីរូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនស្ទើរនោះទេ ដោយរូបនាង និងបុរសម្នាក់ជាគូស្នេហ៍ បើទោះជាពុំទាន់ចូលរោងការក៏ពិតមែន តែអ្នកទាំងពីរ តែងបង្ហាញភាពផ្អែមល្ហែម និងកំពុងរួមរស់ជាមួយគ្នាយ៉ាងមានក្តីសុខបំផុត ក្រោមដំបូលផ្ទះតែមួយប្រៀបដូចប្តីប្រពន្ធ។

ដោយឡែក ថ្មីៗនេះ អតីតតារាសម្តែងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ ស្រាប់តែធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ខណៈបង្ហោះរូបភាព១សន្លឹក ដោយភ្ចាប់សារយ៉ាងខ្លី first 5 week of… ដែលបញ្ចាក់ឲ្យដឹងថា ពេលនេះ នាងកំពុងមានផ្ទៃពោះកូនដំបូង ៥ សប្តាហ៍ហើយ។

ទន្ទឹមនេះផងដែរ ក្រោយពីបានឃើញការបង្ហោះនេះភ្លាម ហ្វេនៗរបស់អតីតតារាសម្តែងស្រីរូបនេះ មិនបង្អង់យូរ បានចូលខមិនសម្តែងនូវការអបអរសាទរដល់រូបនាងគ្រប់ៗគ្នាថា Congratulations bong, big congratulations je nop, 5week the same to me jj,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×